ព្រឹត្តិការណ៍TV5 Boxing វគ្គថ្មីសម្រាប់ប្រភេទទម្ងន់៦០គីឡូរ ចាប់ផ្តើមទៀតហើយ

0
12947

ភ្នំពេញ:​ ព្រឹត្តិការណ៍TV5 Boxing Knock Serie by K-Cementសម្រាប់ទម្ងន់៥៧គីឡូក្រាមបានបញ្ចប់ហើយដោយជើងឯកបានទៅអ្នកប្រដាល់វ័យក្មេងធន មករាសមាគមប្រដាល់ក្រសួងការពារជាតិ ។

ពេលនេះមានអ្នកប្រដាល់ចំនួន៣២នាក់ផ្សេងទៀតបានចូលរួមប្រកួតព្រឹត្តិការណ៍នេះសម្រាប់វគ្គថ្មីដែលវគ្គនេះធ្វើសម្រាប់ប្រភេទទម្ងន់៦០គីឡូក្រាម ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២មិថុនាហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៦ ខែតុលា ។

រូបមន្តនៃការប្រកួតគឺមិនខុសពីលើកមុនៗឡើយ ។ការប្រកួតមាន៣ទឹកហើយសម្រាប់អ្នកចាញ់គឺខ្តាតចេញពីការប្រកួត ។ជុំទី១ក្នុងចំណោ៣២នាក់ជម្រុះ១៦រូបចេញទុក១៦រូបដើម្បីឡើងទៅប្រកួតជម្រុះនៅជុំទី២ ។ ១៦រូបដែលឆ្លងផុតពីការប្រកួតជម្រុះនៅជុំទី១ត្រូវប្រកួតជម្រុះបន្តនៅជុំទី២ដើម្បីទម្លាក់៨រូបចេញដោយយក៨រូបដែលឈ្នះឡើងទៅប្រកួតជម្រុះនៅជុំទី៣ ។

ជុំទី៣ប្រកួតជម្រុះយកតែ៤នាក់ប៉ុណ្ណោះគឺ៤រូបដែលចាញ់ត្រូវហាលអាវ ឯ ៤រូបដែលឈ្នះឡើងប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។អ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមជើងឯក ឯ អ្នកចាញ់ប្រកួតគ្នាប្រជែងយកចំណាត់ថ្នាក់លេខ ៣ ។ សម្រាប់ជើងឯកបានរង្វាន់៤.០០០ដុល្លារ ជើងឯករង២.០០០ដុល្លារ ចំណាត់ថ្នាក់លេខ៣បាន៧៥០ដុល្លារ និង លេខ ៤បាន៥០០ដុល្លារ ។

អ្នកប្រដាល់ខ្លាំងៗដែលគួរឲ្យកត់សម្គាល់នៅក្នុងវគ្គនេះមានវៀត ប៊ុនឌឿនសមាគមប្រដាល់ក្រសួងការពារជាតិ សូត្រ ខេវិនក្លិបបក្សីស្លាបដែក ម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោក តាំង សីហាក្លិបកងពលតូចលេខ៧០ ឡុង ឡាក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យជាដើម ។

សម្រាប់ថ្ងៃទី២មិថុនាដែលជាថ្ងៃចាប់ផ្ដើមដំបូងមានការប្រកួតចំនួន២គូគឺម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥ កងទ័ពជើងគោកប្រកួតជាមួយសេក ចៅជូតក្លិបអង្គរមានជ័យខេត្តសៀមរាប ។ទោះបីសេក ចៅជូតមិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនតែគេជឿថាលទ្ធភាពរបស់អ្នកប្រដាល់រូបនេះក្នុងការយកឈ្នះព្រំម៉ាញពិតជាលំបាកហើយ ។ជំនួបនេះគេជឿថាព្រំម៉ាញមានលទ្ធភាពច្រើនជាងចៅជូតក្នុងការកក់កៅអីសម្រាប់ជុំទី២ ។

ប្រកួតក្នុងព្រឹត្តិការន៍នេះដែរលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យជួបប្រកួតជាមួយអ្នកប្រដាល់ធា រិទ្ធីក្លិបអេភូថងកីឡា ។

សម្រាប់អ្នកប្រដាល់ទាំង២រូបនេះមិនអាចប៉ានស្មានទុកជាមុនបានពីរឿងនរណាឈ្នះ នរណាចាញ់ណាស់ព្រោះពួកគេសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាតែប្រសិនបើនរណាហ៊ានប្រហែសនោះអាចនឹងគ្រោះថ្នាក់ក៏ថាបានដែរ ។ នរណាជាអ្នកដើរចេញ ?

Facebook Comments
Loading...