ផ្ទាំងគំនូររបស់វិចិត្រករវៀតណាមលក់បានតម្លៃ៨៥៣០០០ដុល្លារអាមេរិច…

0
100076

គំនូរមួយផ្ទាំងរបស់វិចិត្រករវៀតណាមលោក ង្វៀន ផានចាន់(១៨៩២-១៩៨៤) បានលក់ដាច់ក្នុងតម្លៃ៨៥៣ ០០០លានដុល្លារអាមេរិចនៅក្នុងការលក់ដេញថ្លៃនៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃ២៧ឧសភានេះ។

លោកង្វៀន ផានចាន់ជាកំពូលវិចិត្រករនាំមុខផ្នែកគំនូរនៅក្នុង សហសមយ័នៃវិចិត្រកម្មរបស់វៀតណាម។ រូបគំនូរនេះបង្ហាញពីស្រីម្នាក់អង្គុយសណ្តូកជើង សម្លឹងមើលសត្វដែលនៅក្នុងទ្រុងដែលមានចំណងជើងថា៖ ក្មេងតូវនិងបក្សី។ ផ្ទាំងគំនូរនេះ ត្រូវបានគេចាត់ទុកថាមានតម្លៃខ្ពស់បំផុតនៅក្នុងលោក សម្រាប់វិចិត្រករវៀតណាម។

ផ្ទាំងគំនូរនេះគូរដោយម្សៅពណ៌លើផ្ទាំងក្រណាត់សូត្រ នាឆ្នាំ១៩៣១មានទំហំ៦៥គុណ៥០សង់ទីម៉ែត្រ។ មុនពេលរូបនេះដាក់លក់ដេញថ្លៃនៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃអាទឹត្យនោះ វាជាកម្មសិទ្ធ របស់មនុស្សម្នាក់រួចទៅហើយដែលគាត់បានទិញដោយផ្ទាល់ដៃពីម្ចាស់គំនូរគឺលោកង្វៀន ផាន ចាន់តែម្តង។ ឯម្ចាស់ថ្មីដែលទើបដេញថ្លៃរូបគំនូរនេះបាន គាត់ជាង្នករស់នៅប្រទេស បារាំង៕

Facebook Comments
Loading...