ក្រុមកីឡាក្រសួងការពារជាតិឈ្នះមេដាយមាស២គ្រឿង

0
15751

ភ្នំពេញ៖ នៅព្រឹថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៨ក្រុមកីឡាអត្តពលកម្មក្រសួងការពារជាតិដណ្តើមមេដាយមាស២​គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ខណៈក្រុមកីឡាក្រសួងមហាផ្ទៃដណ្តើមមេដាយ១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿងនៃការប្រកួតកីឡាជាតិលើកទី២ នៅពហុកីឡដ្ឋានមរតកតេជោ។

សម្រាប់វិញ្ញាសាលោតបណ្តាក់៣ដងនារី មេដាយមាសបានលើកីឡាការិនី ចាន់ សីហា មកពីក្រសួងមហាផ្ទៃ មេដាយប្រាក់បានលើកីឡាការិនី ការ៉ូ ណារ៉ាត់ មកពីខេត្តបាត់ដំបង និងមេដាយសំរិទ្ធបានលើ កីឡាការិនីទ្រី លក្ខិណា ខេត្តកំពង់ធំ។វិញ្ញាសាលោតបណ្តាក់៣ដងបុរស មេដាយមាសបានលើកីឡាករ ង៉ែត ភារ័ត្ន មកពីក្រសួងការពារជាតិ មេដាយប្រាក់បានលើកីឡាករ យ៉ាំ ធារិន មកពីក្រសួងការពារជាតិ និងមេដាយសំរិទ្ធបានលើកីឡាករ ហាក់ រតនៈ មកពីក្រសួងមហាផ្ទៃ និងវិញ្ញាសារត់១០គ.មនារី មេដាយមាសបានលើកីឡាការិនី ហេង ម៉ីជូ មកពីក្រសួងការពារជាតិ មេដាយប្រាក់បានលើកីឡាការិនី បូរ សំណាង មកពីរាជធានីភ្នំពេញ និងមេដាយសំរិទ្ធបានលើកីឡាការិនី គី វេញ មកពីខេត្តឧត្តរមានជ័យ។

ចំណែកកីឡាវាយកូនបាល់សម្រាប់វិញ្ញាសាវាយចម្រុះបុរសនារីមេដាយមាសបានលើក្រុមកីឡាករ-កីឡាការិនីមកពីខេត្តកោះកុងមេដាយប្រាក់បានលើក្រុមកីឡាករកីឡាការិនីមកពីរាជធានីភ្នំពេញនិងមេដាយសំរិទ្ធបានលើរាជធានីភ្នំពេញ មកពីក្រសួងការពារជាតិ៕

Facebook Comments
Loading...