ក្រោយរំដោះចេញពីកណ្តាប់ដៃពួកភរវករហើយទីក្រុងម៉ារ៉ាវីនៅតែប្រឈមបញ្ហាជាច្រើន

0
12538

មន្ត្រីហ្វីលីពីនបាននិយាយថា មនុស្សរាប់ពាន់នាក់នៅតែប្រឈមនឹងបញ្ហាគ្មានទីលំនៅហើយត្រូវបង្ខំចិត្តរស់នៅក្នុងជំរកតង់យ៉ាងវេទនា។ពួកគេក៏កំពុងស្ថិតនៅក្នុងការគំរាមកំហែងពីពួកភេរវករដដែល ហើយក៏មិនដឹងថា តើពេលណាឬ ក៏នៅទីកន្លែងណាដែលគ្រាប់ បែកអត្តឃាតនឹងផ្ទុះឡើងទៀតនោះ។

លោក Teresito Suganub ដែលបានរស់នៅអស់ រយៈពេល១១៧ថ្ងៃជាមួយពួកជ្រុលនិយមអ៊ីស្លាមនៅក្នុងទីក្រុងម៉ារ៉ាវីនៃប្រទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃទី២៣ខែឧសភានេះថា ប្រជាជននៅទីនេះត្រូវចំណាយពេលច្រើន ឆ្នាំទៀតដើម្បីកសាងភូមិស្ថានរបស់ខ្លួនឡើងវិញ បន្ទាប់ពីទទួលរងកាបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារពួកអ៊ីស្លាមជ្រុលនិយម ការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពរដ្ឋាភិបាលការវាយប្រយុទ្ធគ្នា និងការគម្រាមកំហែងនានា។

គួរបញ្ជាក់ថាទីក្រុងម៉ារ៉ាវីដែលកាន់កាប់ដោយពួកអ៊ីស្លាមជ្រុលនិយម ត្រូវបានលោកប្រធា នាធិបតីឌុយទែរតេបញ្ជាឲ្យកងទ័ពបើកយុទ្ធនាការទ្រង់ទ្រាយធំវាយដណ្តើមយកមកវិញនិងបានសម្លាប់កងឧទ្ទាមជ្រុលនិយមនេះអស់ប្រមាណ១១០០នាក់កាលពីខែតុលាឆ្នាំ២០១៧កន្លងទៅនេះ៕

Facebook Comments
Loading...