តាម BBC បានផ្សាយនៅថ្ងៃនេះថា ក្រុមស៊ើបអង្កេតអន្តរជាតិរបស់ហូឡង់បាននិយាយថា គ្រាប់មីស៊ីលដែលបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH 17 កាលពីឆ្នាំ២០១៤នៅប៉ែកខាងកើតប្រទេសអ៊ុក្រែននោះ គឺជាកម្មសិទ្ធរបស់កងពលតូចរុស្សីដែលមានមូលដ្ឋាននៅក្នុងទី ក្រុងKursk ។
អ្នកដំណើរនៅលយន្តហោះប៊ូអ៊ីង៧៧៧ចំនួន២៩៨នាក់បានស្លាប់ទាំងអស់។ យន្តហោះនេះបានហោះចេញពីទីក្រុងអាំស្ទែរដាំប្រទេសហូឡង់ឆ្ពោះទៅកាន់ទីក្រុងកូឡាលំពួរ។ កន្លងមករុស្សីធ្លាប់បានបដិសេធន៍ថា គ្មានសព្វាវុធរបស់រុស្សីណាមួយត្រូវបានគេយកមកប្រើនៅក្នងការបាញ់ទម្លាក់យន្តហោះនេះទេ ។
ប៉ុន្តែនៅថ្ងៃព្រហស្បត្តិ៍នេះលោក Wilbert Paulissen មន្ត្រីស៊ើបអង្កេតរបស់ហូឡង់បាននិយាយប្រាប់អ្នកកាសែតថា ៖រថយន្ត សណ្តោងដែលដឹកមីស៊ីលនេះគឺជារបស់កងពលតូចលេខ៥៣នៃកងកម្លាំងរុស្សី៕
Facebook Comments
Loading...