មន្ត្រីស៊ីរីបដិសេធន៍សំណើអាមេរិចដែលស្នើឲ្យអ៊ីរ៉ងដកកងទព័ចេញពីទឹកដីរបស់ខ្លួន

0
18580

តាមទីភ្នាក់ងារសារព័ត៌មានAPបានផ្សាយឲ្យដឹងថាមន្ត្រីនៃប្រទេសស៊ីរីបានច្រានចោលសំណើររបស់សហរដ្ឋអាមេរិចដែលស្នើឲ្យកងទ័ពអ៊ីរ៉ង់ និងក្រុមឧទ្ទាមហេសបូឡា-លីបង់ ដក ចេញពីប្រទេសដែលញាំញីដោយសង្គ្រាមនេះ។

លោកFaisal Mikdad អនុរដ្ឋមន្ត្រីក្រសួងការបរទេសស៊ីរីបាននិយាយប្រាប់អ្នកកាសែតថា ៖ បញ្ហានេះមិនស្ថិតនៅក្នុងរបៀបវារៈដែលត្រូវពិភាក្សាគ្នានោះទេ ព្រោះវាទាក់ទិនទៅនឹងបញ្ហានៃបូរណភាពទឹកដីរបស់ស៊ីរី។នៅក្នុងសប្តាហ៍នេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិចបានផ្សព្វផ្សាយបញ្ជីមួយទាក់ទិនទៅនឹងបញ្ហានុយក្លេអ៊ែររបស់អីរ៉ង់ រួមទាំងទាមទារឲ្យមានការដកកងទព័បរទេសទាំងអស់ចេញពីប្រទេសស៊ីរី ។

គួរបញ្ជាក់ថាអ៊ីរ៉ង់មិនត្រឹមតែបញ្ជូនកងទ័ពទៅកាន់ប្រទេសស៊ីរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយផ្គត់ផ្គង់ប្រេងទៅឲ្យរដ្ឋាភិបាល លោកបាសាអាល់អាសាដផងដែរ។ ចំណែកប្រទេសរុស្សីក៏មានកងទព័នៅក្នុងប្រទេសស៊ីរីដែរ រាប់តាំងពីយុទ្ធនាការទម្លាក់គ្រាប់បែកនាឆ្នាំ២០១៥មក៕

Facebook Comments
Loading...