បវរកញ្ញាវៀតណាមគ្រងម្កុដរាជនីនៅប្រទេសជប៉ុន

0
7789

កញ្ញាជាង ធីថាវអាយុ២២ឆ្នាំមក ពីទីក្រុងហាណូយ បានគ្រងម្កុដជារាជនីសម្រស់នៅក្នុងការប្រកួតប្រជែងបវរកញ្ញា​នៅទីក្រុងតូក្យូ ដែលនាងបានក្លាយទៅជាស្ត្រីវៀតណាមទី២ហើយ ទទួលបានជោគជយ័ក្នុងការឈ្នះតំណែងស្រីស្អាតប្រចាំឆ្នាំ២០១៨នេះ។

គួរបញ្ជាក់ថា ក្នុងការប្រកួតប្រជែងគ្នានោះមានបវរកញ្ញាចំនួន៣៨នាក់បានចូលរួមដែលក្នុងនោះមាន៥នាក់មកពីប្រទេសវៀតណាម និង២នាក់មកពីប្រទេសជប៉ុនបានទទួលការចុចLikeច្រើនជាងគេ តាមប្រពន្ធ័​អ៊ីនធឺណែតនៅក្នុងវគ្គចុងក្រោយ។

ពួកគេត្រូវប្រកួតប្រជែងក្នុងការស្លៀកសម្លៀកបំពាក់ប្រពៃណីនៃប្រទេសនិមួយៗ និងស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិជប៉ុន និងមានការសួរឆ្លើយសំនួរជាច្រើនទៀតផង ៕

Facebook Comments
Loading...