នាយករដ្ឋមន្ត្រីធ្លាក់ឆ្នោតNajib ៖ ខ្ញុំមិនមែនជាចោរទេ ខ្ញុំគឺជាជនរងគ្រោះ

0
16123

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្លាក់ឆ្នោត លោកណាជីប រ៉ាហ្សាក់បាននិយាយថា លោកមិនមែនជាចោរទេ លោកមិនបានលួចទ្រព្យសម្បត្តិប្រជាជនទេ ប៉ុន្តែឥឡូវនេះបាក្លាយទៅជាជនរងគ្រោះខាងនយោបាយទៅវិញ។

លោកបាននិយាយថា៖​ ខ្ញុំមិនមែនជាចោរលួចប្លន់ប្រជាជនខ្លួនឯងនោះទេ។​ លោកបានថ្លែងទៅកានប្រជាជននៅខេត្តPekanថា៖ បងប្អូនណៅទី នេះប្រាកដជាបានដឹងហើយថា ខ្ញុំមិនមែនជាចោរទេ។ តែពេលនេះរូបខ្ញុំបានក្លាយទៅជាមុខព្រួញនៃការវាយប្រហារ។ ជាការពិតហើយក្នុងពេលខ្ញុំជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សនយោបាយមួយ ហើយប្រសិនបើយើងចុះខ្សោយហើយនោះ គណបក្សយើងក៏ខ្សោយដែរហើយខ្ញុំក៏ក្លាយជាមុខព្រួញនៃការវាយប្រហារ។ នេះជាយុទ្ធសាស្ត្រនយោបាយ។ ជារឿងធម្មតានៅក្នុងនយោបាយ។

លោកណាជីបរ៉ាហ្សាក់និយាយទៀតថា លោកគោរព គោលការណ៍ប្រជាធិតេយ្យ ។ លោកគោរពការសម្រេចចិត្តរបស់ប្រជាជន ហេតុនេះហើយទើបលោកសម្រេចប្រគល់តំណែងនាយករដ្ឋមន្ត្រីដោយរលូនទៅឲ្យអ្នកឈ្នះឆ្នោត៕

Facebook Comments
Loading...