No posts to display

Block title

តំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត នាខេត្តព្រះសីហនុ និងមានWi-Fi ប្រើដោយឥតគិតថ្លៃ

ព្រះសីហនុ ៖ ក្រសួងប្រៃសនីយ៍បានរៀបចំផែនការយកខេត្តព្រះសីហនុ ជាខេត្តអទិភាព ទី១.ធ្វើផែនការដាក់ពង្រាយប្រព័ន្ធគមនាគមន៍ Internet ទី២.ប្រព័ន្ធតភ្ជាប់កាំម៉ារ៉ាសុវត្ថិភាព និងទី៣.ភ្ជាប់ Wifi នៅតាមតំបន់ឆ្នេរ ឱ្យខេត្តព្រះសីហនុ ស៊ីវីល័យនៅតំបន់នារតី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញអាទិភាពក្នុងការពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណ:ក្នុងខេត្តព្រះសីហនុ និងគម្រោងតម្លើង Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត។ ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥...

លោក ចូ បៃដិន ដួលលើឆាកក្នុងពិធីប្រគល់សញ្ញាប័ត្រដល់បណ្ឌិតសភាទ័ពអាកាសអាមេរិកធ្វើឲ្យគេព្រួយបារម្ភអំពីបញ្ហាអាយុរបស់គាត់

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះ បានជំពប់ជើងដួលនៅលើឆាក ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់បណ្ឌិតសភាទ័ពអាកាសអាមេរិកនៅរដ្ឋខូឡូរ៉ាដូ ធ្វើឲ្យគេព្រួយបារម្ភអំពីបញ្ហាអាយុរបស់គាត់។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលមានវ័យ ៨០ឆ្នាំទៅហើយនោះ បានជំពប់ជើងដួលនៅលើឆាក ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់បណ្ឌិតសភាទ័ពអាកាសអាមេរិកនៅរដ្ឋខូឡូរ៉ាដូ។ ភ្លាមៗនោះ លោក បៃដិន ត្រូវបានគេជួយលើកឡើង ហើយហាក់ដូចជាគ្មានរបួសអ្វីនោះទេ។ ក្រោយក្រោកពីដួល លោក បៃដិន...

បណ្ឌិត ហ៊ុន ម៉ាណែត ! តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺបម្រើជាតិ និងប្រជាជន ឥតងាករេដាច់ខាត

ភ្នំពេញ ៖ លើកឡើងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាន៍ថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺបម្រើជាតិ...

ល្បិចបោកប្រាស់ចឹងតើបានជាប្រជាពលរដ្ឋទិញប្រេងកូឡារូបតាប៉ិ និងថ្នាំដុសធ្មេញផ្កាឈូកពីរ យកទៅប្រើអត់ត្រូវរង្វាន់សោះ

ភ្នំពេញ ៖ ទំនិញពីរប្រភេ..ទរបស់ក្រុមហ៊ុនឃាង ហួត អ៊ិនធើណេសិនណល ឯ.ក ក្នុងនោះមានប្រេងកូឡារូបតាប៉ិ និងថ្នាំដុសធ្មេញផ្កាឈូកពីរ ត្រូវបានបុរសម្នាក់ធ្វើស.កម្ម.ភា.ពយកទំនិញទាំងពីរប្រភេ..ទដែលជាផលិតផលក្រុមហ៊ុនបាននាំចូលពីប្រទេសថៃដោយស្របច្បាប់នោះមកហែកសំបកវេចខ្ចប់ត្រឹមត្រូវចេញដើម្បីយករង្វាន់ ហើយយកសំបកក្លែងក្លាយមកវេចខ្ចប់ចូលវិញដើម្បីបន្លំភ្នែកប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋយកទៅប្រើអត់ត្រូវរង្វាន់សោះ។ បុរសម្នាក់ ត្រូវបាន កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំ.ងផលិតផលក្លែងក្លាយ ដែលប.ង្កគ្រោះ.ថ្នា..ក់មានហានិ.ភ័.យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម រ.កឃើញ និងឃា.ត់ខ្លួន ក្រោយពីបុរសរូបនោះ ប្រើល្បិ..ច ទិញ ប្រេងកូឡារូបតាប៉ិ និងថ្នាំដុសធ្មេញផ្កាឈូកពីរ យក ហែកសំបក...

កូរ៉េខាងជើងបរាជ័យក្នុងការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបចារកម្មយោធា

បរទេស ៖ ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបញ្ចប់ដោយការបរាជ័យ បន្ទាប់ពីដំណាក់កាលទីពីររបស់រ៉ុក្កែតបានដំណើរការខុសប្រក្រតី ហើយបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងបានរាយការណ៍ថា រ៉ុក្កែតបាញ់បង្ហោះផ្កាយរណបថ្មី ដែលមានឈ្មោះថា "Chollima-1" បានបរាជ័យក្នុងការសម្រេចតាមគោលដៅរបស់វា ដោយសារតែអស្ថិរភាពនៅក្នុងម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈ។ ការបាញ់បង្ហោះខាងលើ គឺជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបទី ៦ របស់រដ្ឋនុយក្លេអ៊ែរមួយនេះ (កូរ៉េខាងជើង) និងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦។ ផ្កាយរណបនេះត្រូវបានគេសន្មត់ថា ជាផ្កាយរណបចារកម្មយោធាដំបូងរបស់កូរ៉េខាងជើង ដែលប៉ុនប៉ងបាញ់បង្ហោះចូលទៅក្នុងគន្លងតារាវិថី។