ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សចូលថ្មី នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះលោកស្រីសក់ ស៊ីថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានលើកឡើងថាមន្ត្រី និងក្រុមការងារសូមស្វាគមន៍ប្រជាពលរដ្ឋដែលមកពីខណ្ឌឬស្សីកែវ និងមកពីផ្សារតូចដែលបានផ្លាស់ទីលំនៅមករដ់នៅក្នុងសហគមន៍ភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បើបងប្អូនណាមានទុកលំបាកខ្វះខាតដែលមិនអាចដោះស្រាយបាន អាចមករកក្រុមការងាររបស់យើងបានពិសេសគឺមកស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង តែម្តងដែលអាចជួយបងប្អូនបាន។
លោកស្រីសក់ ស៊ីថា បន្តថា បងប្អូនដែលបានផ្លាស់ទីលំនៅមករស់នៅក្នុងសហគមន៍ភូមិសំរោងកណ្តាលត្រូវធ្វើប័ណ្ណសមាជិកបក្សទាំងអស់គ្នា នាំគ្នាទៅចុះឈ្មោះឲ្យបានគ្រប់គ្នា ដើម្បីចូលរួមទាំងអស់គ្នាត្រៀមលក្ខណៈឲ្យបានល្អឆ្ពោះទៅកាន់ការបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា នាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតសកល...