កីឡាហែលទឹកចេញទៅប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍នៅហ្វីលីពីន

0
1065

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបញ្ជូនកីឡាករកីឡាការិនីវ័យក្មេងចំនួន៣រូបគ្រូបង្វឹកជនជាតិជប៉ុន១រូប និងប្រធានប្រតិភូ១រូប ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកម្រិតអន្តរជាតនៅទីក្រុងម៉ានិល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៥រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែល ទឹកបានមានប្រសាសន៍ថា ការបញ្ជូនកីឡាករ-កីឡាការិនីវ័យក្មេងចំនួន៣រូបចូលរួមការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកនេះដែលមានសមត្ថភាពល្អប្រសើរអាចចូលរួមប្រកួតប្រជែងបញ្ជូនកីឡាករ-កីឡាការិនីវ័យក្មេងចំនួន៣រូបនៅក្នុងតំបន់បាន។

កីឡាករ-កីឡាការិនីវ័យក្មេងទាំង៣រូបនោះមានអាយុក្រោម១២ឆ្នាំ គឺកីឡាករ សុខ វឌ្ឍន៍នួន កីឡាការិនី កាំង មុយនីន និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត និងអ្នកគ្រូជនជាតិជប៉ុន ព្រមទំាងរូបលោកជាប្រធានប្រតិភូ។

Facebook Comments
Loading...