ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie ប្រជែងគ្នាឡើងជុំទី២

0
857

ភ្នំពេញ: ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementថ្ងៃទី២៣មិថុនានេះអ្នកប្រដាល់៤រូបទៀតហើយត្រូវប្រជែងគ្នាដណ្ដើកៅអីចំនួន២ សម្រាប់ទៅប្រកួតជម្រុះជុំទី២ ។

អ្នកប្រដាល់វត្ថា លាន់លីញក្លិបអង្គរធំគុនខ្មែរត្រូវប្រជែងជាមួយអ្នកប្រដាល់គុជសារ ចាន់រាជក្លិបកុសលកីឡាដែលនេះជាការជួបគ្នាដំបូងហើយរបស់អ្នកប្រដាល់ទាំង ២ រូបនេះ ។ពួកគេមិនមែនជាអ្នកប្រដាល់ជើងថ្មីនោះទេគ្រាន់គេមិនសូវមានឈ្មោះបោះសម្លេងតែប៉ុណ្ណោះ ។បើតាមការឲ្យដឹងពីមន្ត្រីខាងចាប់គូនោះថាពួកគេវ៉ៃបានល្អគ្រាន់បើហើយសម្រាប់ការប្រកួតនេះដែលមានតែ៣ទឹកអាចនឹងមានម្នាក់សន្លប់ផងក៏ថាបានដែរ ។

គុជសារ ចាន់រាជ និង វុត្ថាលាន់លីញនរណាខ្តាតចេញពីការប្រកួតហើយនរណាជាង្នកមានសមត្ថភាពកក់កៅអីសម្រាប់ឡើងទៅប្រកួតជុំទី២ទៀត ?

ប្រកួតដណ្ដើមកៅអីសម្រាប់ជុំទី២នេះដែរអ្នកប្រដាល់ភើយ ថាក្លិបស្វាយរលំឬទ្ធិជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់តាំង តាក់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។

តាំង តាក់ធ្លាប់បង្ហាញ់មុខនៅសង្វៀននានាក្នុងរាជធានីញឹកញាប់ដែរ ។ អ្នកប្រដាល់វ័យក្មេងរូបនេះវ៉ៃបានល្អមានកលល្បិចរហ័សរហួនតែចិត្តគេមិនសូវធំឡើយគឹបើគូប្រកួតខ្លាំងជាង ឬស្ថានភាពនៃការប្រកួតតឹងតែងខ្លាំងនោះតាំង តាក់វ៉ៃចេញលែងរួចតែម្ដង ។តែកែង និង ជង្គង់របស់គេអស្ចារ្យណាស់។

ចំពោះភើយ ថាវិញមិនមាននរណាស្គាល់នោះទេដោយសារតែគេជាអ្នកប្រដាល់ថ្មីមិនសូវបានបង្ហាញមុខលើសង្វៀននានាឡើយ ។អ្នកប្រដាល់រូបនេះត្រូវបានគេអះអាងថាចិត្តធំនិង ក្លាហានណាស់នៅលើសង្វៀនជួនកាលគេបិទភ្នែកវាយសម្រុកគុប្រកួតក៏មានដែរ ។

តាំង តាក់ និងភើយ ថានរណាខ្តាតចេញពីការប្រកួតហៃយនរណាកក់កៅអីសម្រាប់ជុំទី២បាន ?សូបបញ្ជាក់ថាអ្នកប្រដាល់ទាំង២រូបនេះនឹងប្រកួតគ្នា៣ទឹកពេញជាមិនខាន ។

ពេលនេះមានអ្នកប្រដាល់៤រូបហើយដែលកក់កៅអីសម្រាប់ជុំទី២គឺម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោក លាប រដ្ឋក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ កំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្ម និងសេក ចៅជូត ក្លិបអង្គរមានជ័យខេត្តសៀមរាប ។

ចំពោះអ្នកប្រដាល់៤រូបដែលខ្តាតចេញពីការប្រកួតទៅហើយនោះមានលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធ ចាន់រក្សាក្លិបអេភូថងកីឡា ផាន រះក្លិបតាព្រហ្មមានជ័យ និង ឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុល ។

Facebook Comments
Loading...