រឿង សោភ័ណ្ឌ​ បារម្ភ​ពីរបួសសន្លាក់គល់ភ្លៅ នាពេលធ្វើការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

0
20389

ភ្នំពេញ: តាមពិតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សេក្រវាត់គោជល់ទម្ងន់៦៩គីឡូក្រាមត្រូវប្រកួតតាំងពីថ្ងៃទី២៣ធ្នូម្ល៉េះតែដោយសារអ្នកប្រដាល់កម្ពុជារឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍មានបញ្ហាសន្លាក់គល់ភ្លៅទើបគណៈកម្មការប្រកួតពន្យារពេលមួយសប្ដាហ៍នោះ ។

នៅថ្ងៃទី៣០ធ្នូនេះនឹងមិនមានការពន្យារពេលទៀតទេ ។វគ្គនេះសោភ័ណ្ឌបានបង្ហាញពីភាពអស់សង្ឃឹមជាខ្លាំង ដោយសារគេមិនបានហ្វឹកហាត់ព្រោះគេមានបញ្ហាសន្លាក់គល់ភ្លៅមិនអាចហាត់បាន ។កេនិយាយថាគេបារម្ភណាស់ ព្រោះបើឆ្លងវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះបានគេសង្ឃឹមច្រើនវគ្គផ្ដាច់ព្រ័ត្រដែលមានរង្វាន់៥.០០០ដុល្លារនោះ តែគេមិនលើកពេលទៀតឡើយគឺទោះបីគេព្យាបាលជា ឬមិនជាក៏ត្រូវតែប្រកួតដែរ ។

សោភ័ណ្ឌនិយាយថាគេទំនងជាត្រូវប្រើថ្នាំបំបាត់ការឈឺចាប់នៅថ្ងៃប្រកួតហើយមើលទៅតែគេក៏នៅខ្វល់ខ្វាយ ពីរឿងកម្លាំងដែរ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១៤២ដង ឈ្នះ១២៤ដង ចាញ់១៦ដងស្មើពិន្តុ ៣ ដង និង វាយគូប្រកួតឲ្យសន្លប់បាន៣៦ដង ។

គូប្រកួតរបស់គេគឺ Famangkorn Sit Pansak ដែលមានប្រវត្តិប្រកួតចំនួន១០២ដង ឈ្នះ៧៤ដង ចាញ់ ២២ដង ស្មើពិន្ទុ៦ដង និង វាយគូប្រកួតឲ្យសន្លប់បាន១៦ដង ។សោភ័ណ្ឌដែលមិនសូវមានសង្ឃឹមចំពោះការប្រកួតនេះ តើគេមានក្បាច់ពិសេសអ្វីដើម្បីយកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះឬទេ ?

ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរអ្នកប្រដាល់ថៃ Nathakeat Pranchomphun ដែលមានប្រវត្តិប្រកួតចំនួន៩៧ដង ឈ្នះ៧៥ដង ចាញ់១៩ដងស្មើពិន្ទុ ៣ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដងនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃដូចគ្នាគឺ Opor Sor Thor Visit ដែលមានប្រវត្តិប្រកួតចំនួន១១៤ដង ឈ្នះ៨៨ដង ចាញ់២១ដង ស្មើពិន្ទុ ៥ ដង និង វាយគូប្រកួតឲ្យសន្លប់២២ដង ។

Reung-Sophorn-Famangkorn-Sit-Pansak [800x600]

ការប្រកួតក្រៅក្របខ័ណ្ឌខ្សែក្រវាត់នោះអ្នកប្រដាល់កម្ពុជាអ៊ុង ភារាក់ក្លិបទ័ពឆ័ត្រយោង៩១១ដែលមានប្រវត្តិ ប្រកួតចំនួន៨៦ដង ឈ្នះ៧០ដង ចាញ់១៣ដង ស្មើពិន្ទុ ៣ ដង និង វាយគូប្រកួតឲ្យសន្លប់បាន២៦ដងត្រូវប្រកួតជាមួយ អ្នកប្រដាល់កាណាដា Ford Anthony Abbot ក្នុងប្រភេទទម្ងន់៨២គីឡូក្រាម ។

Ford Anthony Abbotគេមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៦ដង ចាញ់២០ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន៣៧ដង ។នរណាជាអ្នកឈ្នះ ?

Ung-Pheareak-Ford-Anthony-Abbot [800x600]

Facebook Comments
Loading...