No posts to display

Block title

បន្ទាប់ពីហ្វីលីពីនមិនអាចធ្វើនាវាចរណ៍ នៅដែនមុទ្រចិនខាងត្បូងបាន ហ្វីលីពីនបានចោទចិនថាធ្វើសមយុទ្ធដែលអាចបង្កជា “គ្រោះថ្នាក់បំផុត”នៅជិតឆ្នេរ Scarborough Shoal

បរទេស ៖ ហ្វីលីពីន បានចោទប្រកាន់កប៉ាល់ឆ្មាំឆ្នេរសមុទ្រ របស់ប្រទេសចិន ថា បានធ្វើសមយុទ្ធដែលអាចបង្កជា “គ្រោះថ្នាក់បំផុត” ក្រោយពីពួកគេបានរារាំងម្តងហើយម្តងទៀត នូវការធ្វើនាវាចរណ៍របស់ហ្វីលីពីន ដែលផ្តល់ការផ្គត់ផ្គង់ដល់អ្នកនេសាទ នៅឯតំបន់ដែនទឹកថ្មប៉ប្រះទឹកមួយ នៅឆ្នេរសមុទ្រនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីថ្ងៃសៅរ៍ កន្លងមកនេះ។ គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតឆ្នេរ Scarborough Shoal ដែលគ្រប់គ្រងដោយប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដែលនៅប៉ុន្មានថ្ងៃបន្ទាប់ពីឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានធ្វើការចោទប្រកាន់ស្រដៀងគ្នា ទៅលើកប៉ាល់របស់ចិននៅក្នុងតំបន់ដូចគ្នានោះ។ ឆ្នេរ...

ជនដៃដល់មានគ្នា ចំនួន៦នាក់ ជិះម៉ូតូពីរគ្រឿងប្រដាប់ដោយដាវដេញកាប់យុវជនពីរនាក់បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់ម្នាក់នៅបឹងកក់

ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នា ក្នុងបរិវេណបឹងកក់ត្រូវបានជនដៃដល់មួយក្រុមប្រដាប់ដោយដាវ បានដេញកាប់បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់ ត្រូវបានបុរសចិត្តធម៌ម្នាក់ យករថយន្តផ្ទាល់ខ្លួនដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯម្នាក់ទៀតបានរត់គេចខ្លួនរួច មិនទាន់ដឹងពីអត្តសញ្ញាណ ដែលហេតុតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្នុងបរិវេណបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុដោយឃើញបុរសរងគ្រោះ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1BE-7178 ជិះឌុបគ្នាតាមបណ្តោយផ្លូវបេតុង ក្នុងបរិវេណបឹងកក់ទិសដៅពីត្បូងសំដៅមកជើង...

ក្រសួងធនធានទឹក នឹងផ្តន្ទាទោសពិន័យជាប្រាក់ពី៥លានរៀល ដល់១០លាន លើបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ

ក្រសួងធនធានទឹក នឹងផ្តន្ទាទោសពិន័យជាប្រាក់ពី៥ លានរៀល ដល់១០លានរៀល និង/ឬដាក់ពន្ធនាគារ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា៖ "ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន...

អនុមោទនា ថ្ងៃបុណ្យ « មាឃបូជា »

សម្ដេចតេជោ៖ថ្ងៃសៅរ៍ ១៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គឺជាថ្ងៃមាឃបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ពិធីបុណ្យមាឃបូជា គឺប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត “ព្រះពុទ្ធសាសនា” ឡើងនៅឆ្នាំ ៥៨៨ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែ...

សមត្ថកិច្ចជំនាញឃាត់ចាប់រថយន្ត ០១គ្រឿង ដឹកស៊ុតសត្វមាន់ចំនួន៣៨ ៧០០គ្រាប់ គ្មានលិខិតអនុញ្ញាតនាំចូលមកពីប្រទេសវៀតណាម

ព្រះសីហនុ ៖ សមត្ថកិច្ចជំនាញឃាត់ចាប់រថយន្ត ០១គ្រឿង ដឹកស៊ុតសត្វមាន់ចំនួន ៣៨ ៧០០គ្រាប់ នាំចូលមកពីប្រទេសវៀតណាម នៅលើផ្លូវត្រង់ចំណុចភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រះសីហនុ បានឃាត់ចាប់រថយន្ត...