No posts to display

Block title

ឃាត់ខ្លួនភ្នាក់ងារអ្នកដឹកជញ្ជូនក្រុមហ៊ុន E-Get ចំនួន ០៣នាក់ និងបក្ខពួកទៀត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទជនជាតិចិន

ព្រះសីហនុ ៖ ភ្នាក់ងារដឹកជញ្ជូនក្រុមហ៊ុន E-Get ម្នាក់ និងបក្ខពួក ចំនួន០៣នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរសព្ទជនជាតិចិន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២០និង៣០នាទី នៅចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE 13...

ប្រជាពលរដ្ឋ២០គ្រួសារថែមទៀតហើយ ព្រមរុះរើពីសំណង់មិនរៀបរយ ដោយព្រមទទួលយកគោលនយោបាយពីអាជ្ញាធររាជធានីភ្នំពេញ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ២០គ្រួសារថែមទៀតហើយ ព្រមរុះរើពីសំណង់មិនរៀបរយ ដោយព្រមទទួលយកគោលនយោបាយពីអាជ្ញាធររាជធានីភ្នំពេញ ដែលមានដីឡូត៍មានផ្ទះ មានទឹក មានផ្លូវ មានភ្លើងមានកម្មសិទ្ធដែលសមស្រប ហើយប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង នៅសល់ប្រមាណគ្រួសារទៀត គួរឈប់ដើរតវ៉ាតាមផ្លូវសាធារណៈដែលនាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ និងពិចារណាទទួលយកគោលនយោបាយដ៍សមស្របទាំងនេះ។ បើតាមការអំពាវនាវពីមន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ កាលពីពេលថ្មីៗកន្លងមកនេះបានឲ្យដឹងថា ប្រជាពលរដ្ឋ រស់នៅសំណង់មិនរៀបរយនៅលើចំណីផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ មានប្រមាណ១០០ខ្នងផ្ទះដែលប៉ះពាល់ ដល់គម្រោងពង្រីកផ្លូវ១៥១ អោយបានធំទូលាយ ដើម្បីដោះស្រាយការកកស្ទះចរាចរជូនប្រជាពលរដ្ឋ...

មហាអំណាចអវកាសចិន គ្រោងសាងសង់ស្ថានីយទាក់ទង បណ្តាញ ផ្កាយរណបនៅទ្វីបអង់តាក់ទិក ដើម្បីទុកជាទីតាំងផ្ដល់ការគាំទ្រ

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ប្រទេសចិនជាប្រទេសទីបីហើយដែលបានបញ្ជូន មនុស្ស ទៅកាន់លំហអាកាស បន្ទាប់ពីសហភាពសូវៀត និងសហរដ្ឋអាមេរិក។ សព្វថ្ងៃនេះ ចិនកំពុងរៀបចំសាងសង់ស្ថានីយទាក់ទងបណ្តាញផ្កាយរណប ពីភពផែនដីមួយនៅតំបន់អង់តាក់ទិក ដើម្បីទុកជាទីតាំងផ្ដល់ការគាំទ្រផ្នែក បណ្តាញ ផ្សេងៗទៅកាន់ផ្កាយរណបដែលកំពុងធ្វើការឆ្លុះមើល និងត្រួត ពិនិត្យទៅលើផ្ទៃមហាសមុទ្រ។ ការកើនឡើងនៃស្ថានីយទាក់ទងបណ្តាញផ្ដាយរណបពីភពផែនដីផ្ទាល់របស់ចិន ដែលបង្កើតឡើងដើម្បីគាំទ្រមុខងារបន្ថែមទៀតដល់ផ្កាយរណបនៅ លើអាកាសជាច្រើន ជាពិសេសមហិច្ឆតាចង់ពង្រីកវិស័យអវកាសរបស់ចិន បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួនមានការព្រួយបារម្ភថា...

លោកស្រី អេង ប៊ួយគង់ ថៅកែផ្ទះល្វែងនៅខេត្តសៀមរាប ស៊ីដាច់លុយអតិថិជនរាប់សិបម៉ឺនដុល្លារ ត្រូវបានប៉េអឹមចាប់ខ្លួន

សៀមរាប ៖ ប៉េអឹមខេត្តសៀមរាបបានចាប់ខ្លួនលោកស្រី អៀង ប៊ួយគង់ ដែលត្រូវជាប្រពន្ធលោក លី ហាំងសេង ថៅកែផ្ទះល្វែងដ៏ល្បីឈ្មោះ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ តាមដីកាអោយចូលខ្លួនលេខ ៧៥អយឃ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោក វ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។ បន្ទាប់ពីចាប់ខ្លួន ប្រជាពលរដ្ឋដែលជាអ្នករងគ្រោះចំនួន ៨គ្រួសារ ដែលបានទិញផ្ទះ...

បន្ទាប់ពីកីឡាករប៊ូខាវ និយាយថាមុខគេស្អាតចឹងសមជាកីឡា គុណខ្មែរដែរឬ ស្រាប់តែឧកញ៉ាខ្មែរម្នាក់ ប្រកាសឱ្យវីឡាមួយខ្នង ,ឡានមួយគ្រឿង និងថវិការរយ:ពេល១០ឆ្នាំ បើកីឡាករកម្ពុជា វ៉ៃកីឡាករថៃរូបនេះ

ភ្នំពេញ ៖ ឧកញ៉ា ស្រី ចាន់ថន ជាអ្នកជំនួញផ្នែកអចលនទ្រព្យ បានប្រកាសថានឹងរង្វាន់ដ៏ជាទីគាប់ចិត្តដល់កីឡាករកម្ពុជាណាដែលអាចវ៉ៃឈ្នះប៊ូខាវកីឡាករប្រដាល់ដ៏ល្បីល្បាញរបស់ប្រទេសថៃនោះ លោកនិងផ្តល់ឱ្យវីឡាមួយខ្នង ,ឡានមួយគ្រឿង និងថវិការរយ:ពេល១០ឆ្នាំ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារចែករំលែកវីដេអូររបស់ប៊ូខៅ ដោយសរសេរថា "ជាសំដីចេញពីមាត់ប៊ូខាវ😅😅😅មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ😁 កនុងនាមខ្ញុំបាទជាអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ❤️ខមែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខាវឈ្នះអោយវីឡាមួយឡានមួយ និងថវិការបន្ថែមប្រចាំរយ:ពេល១០ឆ្នាំ🙏🏻❤️🇰🇭នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមាតុភូមិរបស់យើង🙏🏻🇰🇭❤️...