ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹងកោះហៅកីឡាករសំខាន់ៗនៅលីគម៉ាឡេស៊ីមកចូលរួមទាំងអស់

0
5475

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាចនឹងប្រកាសឈ្មោះជាផ្លូវការព្រឹកនេះ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយ ជម្រើសជាតិឡាវ និងត្រៀមការប្រកួតជម្រុះ AFC Asian Cup 2019 ជាមួយអាហ្វហ្គានីស្ថាននាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅទឹកដីអាហ្វហ្គានីស្ថាន។

111 [800x600]

គួរបញ្ជាក់ថា លោក ប្រាក់ សុវណ្ណារ៉ា ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាតែងតាំងកាលពីពេលថ្មីៗ ។ មកទល់ពេលនេះ លោកមិនទាន់បង្ហាញបញ្ជីឈ្មោះកីឡាករត្រូវប្រមូលផ្ដុំនោះទេ គ្រាន់តែលោកធ្លាប់បានអះអាងថា លោកបានជ្រើសរើសកីឡាកររួចហើយ ក្នុងនោះក៏មានវត្តមានកីឡាករសំខាន់ៗមួយចំនួន កំពុងតែលេង នៅលីគកំពូលម៉ាឡេស៊ីផងដែរ រួមមាន ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម និង ធារី ចន្ថាប៊ីន នៅឡើយនោះ៕

Facebook Comments
Loading...