ប្រជាជនកម្ពុជា៥នាក់ជាប់គុកនៅថៃម្នាក់ៗចំនួន៥០ឆ្នាំពីបទប្រព្រឹត្តអំពើឧក្រឹដ្ឋ

0
19532

តាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា តុលាការថៃបានកាត់ទោសពលករនេសាទកម្ពុជាចំនួន៥នាក់ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល៥០ឆ្នាំ ពីបទប្រើអំពើហឹង្សាកាលពីឆ្នាំ២០១៦ទៅលើអ្នកទេសចរបារាំងហើយស្ត្រីបារាំង២នាក់ត្រូវបានចាប់រំលោភ។

បុរសម្នាក់ក្នុងចំណោមនោះបានទទួលទោសជាអតិបរមា ដោយសារបានរំលោភស្រ្តីបារាំង។ ពួកនេះត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជាង២ឆ្នាំកន្លងមកហើយ នៅលើលើកោះគុតដែលគេស្គាល់ជាកោះឃូត។ ជនសង្ស័យទាំង៥នាក់នេះត្រូវបានរកឃើញថាមានទោសពីបទចាប់រំលោភសេពសន្ធវៈ ការវាយដំលើរូបរាងកាយបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ។នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការខេត្តត្រាតនិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានAFP។

គួបញ្ជាក់ថា ក្នុងអំឡុងពេលកើតមានព្រឹត្តិការណ៍នេះមានបុរស២នាក់បានរត់រួចមករាយការណ៍ឲ្យកងកម្លាំងមនសមត្ថកិច្ចរបស់ថៃទើបឈាទៅដល់ការចាប់ខ្លួនក្រុមឧក្រឹដ្ឋជនទាំងនេះយកមកផ្តន្ទា ទោសតាមច្បាប់៕

image

Facebook Comments
Loading...