ស្ត្រីម្នាក់ឆ្លងទន្លេដោយវះកាត់យកទារកបានតែ៥ថ្ងៃបានស្លាប់ម្តាយនៅក្នុងមន្ទីពេទ្យពេលប្តីយកទៅលាងរបួស

0
78625

កំពង់ឆ្នាំង៖ ស្ត្រីម្នាក់ឆ្លងទន្លេដោយការវះកាត់បានត្រឹមតែរយះពេល៥ថ្ងៃម្តាយបានស្លាប់នៅពេលប្តីគ្រៀនាំយកទៅលាងរបួសក្នុងមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។  ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៩នាទីព្រឹកថ្ងៃទី១៣គម្ភះ២០១៨នៅក្នុងមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផ្នែកសម្ភពនិងរោគស្ត្រី ។

IMG20180213120337

ស្ត្រីរងគ្រោះស្លាប់នៅក្នុងមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងមានឈ្មោះ ចេងវិន អាយុ៣៤ឆ្នាំមានប្តីឈ្មោះ ហួនជ្រុយ អាយុ៣៦ឆ្នាំមានកូន៤នាក់រសនៅក្នុងបន្ទុករសនៅក្នុងភូមិ ថ្នល់ឈើទាល់ ឃុំផ្លូវទូក ស្រុកកំពង់លែងដែលជាតំបន់មួយឆ្ងាយដាច់ស្រយាល់ពីទីរួមខេត្តកំពង់ឆ្នាំង ។ ប្រភពពីប្តីស្ត្រីរងគ្រោះឈ្មោះ ហួនជ្រុយ បានរៀបរាប់អោយដឹងថាបានយកប្រពន្ធមកឆ្លងទន្លេនៅមន្ទីពេទ្យខេត្តដោយធ្វើការវះកាត់យកកូនបានរយះពេល៥ថ្ងៃហើយនៅថ្ងៃនេះអ្នកគ្រូពេទ្យម្នាក់បានអោយយកប្រពន្ធទៅលាងរបួសខណះដែលគាត់ជាប្តីបានប្រាប់ទៅអ្នកគ្រូពេទ្យវីថាប្រពន្ធខ្ញុំដើរមិនរួចទេ និងបានសុំរទេះរុញមួយតែបែជាអ្នកគ្រូពេទ្យឆ្លើយថាមិនមានរទេះរុញទេពេលនោះខ្ញុំបានគ្រាប្រពន្ធដើរបានប្រមាពជា១០ម៉ែត្រប្រពន្ធខ្ញុំទន់ជង្គង់ពេលនោះបានអ្នកគ្រូពេទ្យលើកប្រពន្ធដាក់លើគ្រែយកប្រពន្ធទៅធ្វើចលនានិងបានស្លាបនៅក្នុងមន្ទីពេទ្យតែម្តង ។

ប្រធានមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងលោកវិជ្ជបណ្ឌិតសូរិន្ទីរ៉ាវុទ្ធីបានអោយដឹងនៅក្នុងមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងថាពាក់ពន្ធ័និងករណីស្ត្រីដែលធ្វើការវះកាត់រយះពេល៥ថ្ងៃនេះគឺមិនមានអ្វីនោះឡើយហើយការដើររបស់ស្ត្រីវាជាការល្អចំពោះការស្លាប់របស់ស្ត្រីខាងលើនេះខាងលោកនៅមិនទាន់រកឃើញថាមកពីរោគសញ្ញាធ្វីនោះឡើយហើយក៍កំពង់ធ្វើការស្រាវជ្រាវ ។

លោកបានបញ្ជាក់ទៀតថាពាក់ពន្ធនិងការសុំរទេះរុញមានការឆ្លើយថាគ្មាននោះលោកក៍កំពង់ស្រាវជ្រាវដែរខណះរទេះរុញមានច្រើននិងនៅថ្មីៗផងដែរ ។ ក្រោយការស្លាប់របស់ស្ត្រីរងគ្រោះក្នុងមន្ទីពេទ្យខេត្តត្រូវបានដឹកតាមរថយន្តរបស់មន្ទីពេទ្យខេត្តដាក់មាត់ទន្លេនិងដឹកតាមការណូតបន្តយកទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណីក្រោមភាពក្តុកក្តួលពីក្រុមគ្រួសាសាច់ញ្ញាតិជនរងគ្រោះ ។ គួបញ្ជាក់ផងដែរថាជារឿយៗតែងតែមានការរិះគន់ពីប្រជាពលរដ្ឋពេញថានៅពេលមានការចូលមកសម្រាលកូននៅផ្នែកសម្ភពនិងស្ត្រីពួគកាតជាប្រជាជនមកពីទីឆ្ងាយៗត្រូវបានគ្រុមគ្រូពេទ្យប្រើប្រាស់នៅពាក្យសម្តីមិនសមរម្យដាក់ពួគគាតជាអ្នកជម្ងឺនិងពេលខ្លះត្រូវពួគគាត់បានចេញទៅផ្ទះគឺខាងគ្រូពេទ្យសម្ភពនិងស្ត្រីតម្រូវអោយពួគគាត់ទិញថ្នាំអស់១០ម៉ឺនទៅ២០ម៉ឺនបើមិនអញ្ចឹងមិនបានចេញទៅទេវាជាការលំបាកសម្រាប់ពួគគាត់ជាប្រជាបលរដ្ឋលក្រីក្រនិងនៅតំបន់ឆ្ងាយដាច់ស្រយ៉ាល ។

ពាក់ពន្ធ័ករណីខាងលើនេះប្រជាពលរដ្ឋសំណូមពដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលក៍ដូចជាមន្ទីសុខាភិបាលខេត្តមេត្តាមានវិធានការណាមួយដល់ក្រុមគ្រូពេទ្យដែលមិនបានគោរពទៅតាមវិជ្ជាជីវះនិងមានសម្តីមិនសមរម្យចំពោះពួគគាត់មករកសេវ៉ាសុខភាពផង ៕ សុក្ខារិន កំពង់ឆ្នាំង

IMG20180213113132 IMG20180213113114

Facebook Comments
Loading...