រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៨ក្រុងតាខ្មៅ

0
10326

ខេត្តកណ្តាល៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៨ក្រុងតាខ្មៅ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៨ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៨។

សូមជម្រាបផងដែរថា គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំការងារទាំងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីត្រៀមឆ្ពោះទៅកាន់ពិធីបុណ្យទន្លេលើកទី៤ ដែលនឹងរៀបចំឡើងនៅខេត្តកណ្តាល ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨ខាងមុខ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍ ៕

2018-02-13-PHOTO-00004090

2018-02-13-PHOTO-00004088

2018-02-13-PHOTO-00004089

Facebook Comments
Loading...