សហព័ន្ធកីឡាជាតិ ស្នើសុំចូលរួមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិឆ្នាំ២០១៨

0
5378

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ខែកុម្ភៈ លោកស៊ាន បូរ៉ាតរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យសមាសភាពគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ដែលសហព័ន្ធកីឡាជាតិ ស្នើសុំចូលរួមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិឆ្នាំ២០១៨ ។

ការប្រមូលផ្តុំគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីជម្រើសជាតិឈុតធំក្នុងឆ្នាំនេះដែលមានមកពីសហព័ន្ធកីឡាជាតិចំនួន៣៣ បូកនឹងក្រុមកីឡាករ-កីឡាការិនីជនពិការ។  ក្នុងនោះកីឡាករចំនួន២៧៦នាក់ កីឡាការិនីចំនួន៧៧នាក់ គ្រូបង្វឹក គ្រូជំនួយចំនួន៧៨នាក់ និងអនុរក្សចំនួន៣៤នាក់សរុបទំាងអស់មានចំនួន៤៦៥នាក់ដែលមានរយៈ៦ខែ។

ការប្រមូលផ្តុំដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៦ ខែកុម្ភៈរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដើម្បីធ្វើការហាត់ហ្វឹកហ្វឺនបង្កើនសមត្ថភាព បច្ចេកទេសសម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡា SEA GAMES លើកទី៣០ នៅ ប្រទេសហ្វីលីពីននាឆ្នាំ២០១៩ ការប្រកួតកីឡាយុវជនអូឡាំពិកហ្គេម លើកទី៣ នៅប្រទេសអាហ្សង់ទីន និងចូលរួមការប្រកួតនានាលើកឆាកអន្តរជាតិ៕

borath

Facebook Comments
Loading...