ប័ណ្ណមូលនិធិសមធម៌សុខាភិបាលចំនួន ២៤៩ប័ណ្ណ ត្រូវបានចែកជូនដល់ ប្រធាន/អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

0
8211

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៨នេះ ប័ណ្ណមូលនិធិសមធម៌សុខាភិបាលចំនួន២៤៩ប័ណ្ណ ត្រូវបានឯកឧត្តម ជាវ ប៊ុនរិទ្ធ តំណាងឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកបេឡាជាតិរបបសន្តិសុខសង្គម ចុះចែកបណ្ណមូលនិធិសមធម៌សុខាភិបាលលើកទី៣ជូនដល់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ និងក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល សម្រាប់ប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ។
នាឱកាសនោះដែរ ឯកឧត្តម ជាវ ប៊ុនរិទ្ធ ទីប្រឹក្សាក្រសួងនិងជាតំណាង ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គមបានថ្លែងឲ្យថា៖ ការចែកប័ណ្ណនេះ គឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គំរូវឲ្យប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ បានចុះបញ្ជីចូលជាសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល ។

IMG-20180208-WA0032_1518068586287

ឯកឧត្តម ជាវ ប៊ុនរិទ្ធ បន្តទៀតថា៖ ស្រុកតំបែរ យើងនេះជាស្រុកទី៣ហើយ ដែលយើងបានធ្វើពិធីប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំសរុបប្រមាណ២៤៩នាក់ ដើម្បីមានសិទ្ធិទៅទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ស្ត្រី នៅពេលសម្រាលកូនទាំងក្នុងនិងក្រៅប្រព័ន្ធ ដោយផ្តល់ជូនចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨នេះ មានកម្មករ និយោជិតជាស្ត្រីទៅទទួលសេវាសម្រាលកូន មានចំនួន៤,៩៣៨នាក់ ដែលសម្រាលបានកូនសរុប៤,៩៧២នាក់ កម្មការីនីសម្រាលកូនភ្លោះពីរ មានចំនួន៣៤នាក់ ដែលទទួលបានថវិកាឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលផងដែរ ។

ក្នុងពិធីនោះដែរ លោក នាដ្ឋ រ៉ាវុធ អភិបាលស្រុកតំបែរ បានមានប្រសាសន៍ថា ៖ ការប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រធាន/អនុប្រធានភូមិ និងសមាជិភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាតដើម្បីទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស។ នេះជារបបសន្តិសុខសង្គមប.ស.ស ជាការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងផ្ដោតលើវិស័យសន្តិសុខសង្គម ការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើ ការថែទាំសុខភាព បងប្អូនជាមន្ត្រីរាជការ សមាគមម៉ូតូកង់បី កម្មករ និយោជិត និងប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំ/សង្គាត់ ក្នុងពេលបំពេញភារកិច្ចការងារ។ ជាពិសេសបានផ្តល់ប្រយោជន៍ ជាប្រាក់ឧបត្ថម្ភបន្ថែមពេលសម្រាលកូន ជូនដល់កម្មករនិយោជិតជាស្ត្រីទាំងក្នុងនិងក្រៅប្រព័ន្ធផងដែរ ជាពិសេសពួកគាត់មានសិទ្ធិទទួលបានការគាំពារសង្គមពីសំណាក់រដ្ឋាភិបាល តាមរយៈការផ្តល់របបសន្តិសុខសង្គមពីបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីយកទៅប្រើប្រាស់សេវាមូលនិធិសមធម៌សុខាភិបាលគឺទទួលបាននូវសេវាថែទាំសុខភាពពីមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ៕ សាន វិឡែម

IMG-20180208-WA0033_1518068586229

IMG-20180208-WA0035_1518068586126

IMG-20180208-WA0038_1518068586080

Facebook Comments
Loading...