Patrice Evra ត្រលប់មកកាន់ Premier League វិញ ក្រោយពីក្លឹប Marseille បណ្តេញចេញ

0
2233

អតីតខ្សែការពារដ៏ឆ្មើមរបស់ក្លឹបមែនញ៉ូ គឺកីឡាករ Patrice Evra បានត្រលប់មកលេងនៅក្របខណ្ទ័ English Premier League វិញហើយ ដោយត្រូវបានក្លឹបញញឹរធំ West Ham នឹងមកកាន់ក្លឹប West Ham ដោយគ្មានតម្លៃខ្លួន និងទទួលក្នុងកិច្ចព្រមព្រៀងលេងរហូតដល់ចប់រដូវកាលនេះ។

West-Ham-United-Unveil-New-Signing-Patrice-Evra

Evra ត្រូវបានក្លឹប Marseille បណ្តេញចេញពីក្លឹប ក្រោយពី Evra ហត់ទាត់ក្បាលអ្នកគាំទ្ររបស់ក្លឹប Marseille ព្រោះតែអ្នកគាំទ្រនោះបានប្រើពាក្យសំដីរើសអើងពូជសាសន៍មកកាន់ Evra។

សូមបញ្ជាក់ថា Patrice Evra  ធ្លាប់លេងបាន៣៧៩ប្រកួតឲ្យបិសាចក្រហមពីឆ្នាំ២០០៦ ដល់២០១៤ ហើយឈ្នះពានធំៗ៩រូបមាន Premier Leauge និង Champions League ជាដើម មុនពេលផ្លាស់ទៅក្លឹបបារាំង Marseille ។ ក្រោយពីលេងបាន៩ប្រកួតឲ្យក្លឹបបារាំង កីឡាករស្បែកខ្មៅជំនាញជើងឆ្វេងរូបនេះ ត្រូវក្លឹបបណ្ដេញចេញ ហេតុនេះហើយគេត្រូវមកកសាងជីវិតថ្មីនៅ Premier Leauge ដោយចូលរួមជាមួយក្រុមញញួរធំនាពេលនេះ៕

45F3F2E800000578-5044525-Patrice_Evra_kicked_a_Marseille_fan_in_the_head_after_being_conf-a-30_1509659406294

26755214_916423381855706_1211755815_n_large

Facebook Comments
Loading...