មនុស្សជាង៣០០០នាក់ អ្នកចូលរួមរត់ Run For Love ឆ្នាំនេះ

0
11756

ភ្នំពេញ:  កាលពីបណ្ដាឆ្នាំកន្លងទៅមានអ្នកចូលរួមរត់តែជាង់១.០០០នាក់ឬជាង២.០០០នាក់ប៉ុណ្ណោះ តែឆ្នាំនេះគិតត្រឹមពេលនេះមានអ្នកចុះឈ្មោះចូលរួមប្រកួតចំនួន៣.២៤៨នាក់ទៅហើយ ។ នេះជាតួលេខខ្ពស់មួយដែលបញ្ជាក់ថាថ្ងៃនៃសេចក្ដីស្រឡាញ់មិនមែនជាថ្ងៃបុណ្យសង្សារហើយបបួលគ្នាចូលផ្ទះសំណាក់នោះទេ។

នេះជាឆ្នាំទី៥ហើយដែលគណៈកម្មការស្ត្រីនិង កីឡាអមគនៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំនូវព្រឹត្តិការណ៍នេះ។លោកអគ្គលេខាធិការទទួលស្គាល់ថាការបង្កើតឲ្យមានព្រឹត្តិការណ៍នេះគឺជារឿងល្អណាស់ព្រោះក្មេងៗពិសេសយុវវ័យគេយល់ពីតម្លៃពីថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ។

photo_2018-02-08_06-22-24

វិញ្ញាសាដែលដាក់ឲ្យរត់មាន៥គីឡូម៉ែត្រសម្រាប់អាយុ១៧ឆ្នាំចុះរត់៥គីឡូម៉ែត្រតសម្រាប់អាយុ១៨ឆ្នាំឡើង ដើរ២០០ម៉ែត្រអមដោយល្បែងប៉េងប៉ោងជាគូ ព្រមទាំងល្បែងសប្បាយមួយចំនួនទៀត ។

ថវិកាដែលប្រមូលបានពីការត់ដើម្បីសេចក្ដីស្រឡាញ់នេះនឹងយកទៅទិញជាសម្ភារៈកីឡាឧបត្ថម្ភដល់សាលារៀនដែលខ្សត់ខ្សោយនៅរាជធានីភ្នំពេញ និង ខេត្តមួយចំនួន ។ទិវារត់ដើម្បីសេចក្ដីស្រឡាញ់នេះនឹងធ្វើនៅទីក្រុងកោះពេជ្រថ្ងៃទី១១កុម្ភៈ ។

photo_2018-02-08_06-22-39

photo_2018-02-08_06-22-46

Facebook Comments
Loading...