ពិធីចែកបណ្ណមូលនិធិសមធម៌សុខាភិបាលជូនដល់ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ ចំនួន៥០៩ប័ណ្ណ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

0
29051

នារសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៨នេះ ឯកឧត្តម ជាវ ប៊ុនរិទ្ធ តំណាងឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកបេឡាជាតិរបបសន្តិសុខសង្គម ចុះចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនដល់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ចំនួន ៥០៩ប័ណ្ណ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល សម្រាប់ប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ។

IMG-20180202-WA0011

លោក លី សុភាលីន អភិបាលស្រុកពញាក្រែកបានមានប្រសាសន៍ថា ការប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ ដើម្បីទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស។ នេះជារបបសន្តិសុខសង្គមប.ស.ស ជាការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលលើវិស័យសន្តិសុខសង្គម ការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើ ការថែទាំសុខភាព បងប្អូនជាមន្ត្រីរាជការ សមាគមម៉ូតូកង់បី កម្មករ និយោជិត និងប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងពេលបំពេញភារកិច្ចការងារ។ ជាពិសេសបានផ្តល់ប្រយោជន៍ ជាប្រាក់ឧបត្ថម្ភបន្ថែមពេលសម្រាលកូន ជូនដល់កម្មករនិយោជិតជាស្ត្រីទាំងក្នុងនិងក្រៅប្រព័ន្ធផងដែរ ជាពិសេសពួកគាត់មានសិទ្ធិទទួលបានការគាំពារសង្គមពីសំណាក់រដ្ឋាភិបាល តាមរយៈការផ្តល់របបសន្តិសុខសង្គមពីបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីយកទៅប្រើប្រាស់សេវាមូលនិធិសមធម៌សុខាភិបាលគឺទទួលបាននូវសេវាថែទាំសុខភាពពីមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ។

ឯកឧត្តម ជាវ ប៊ុនរិទ្ធ ទីប្រឹក្សាក្រសួងនិងជាតំណាង ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គមបានថ្លែងឲ្យថា៖ ការចែកប័ណ្ណនេះ គឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គំរូវឲ្យប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ បានចុះបញ្ជីចូលជាសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាលផងដែរ។

ឯកឧត្តម ជាវ ប៊ុនរិទ្ធ បន្តទៀតថា៖ ស្រុកពញាក្រែកយើងនេះជាស្រុកទី២ហើយ ដែលយើងបានធ្វើពិធីប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំសរុបប្រមាណ៧២៣នាក់ ដើម្បីមានសិទ្ធិទៅទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ស្ត្រី នៅពេលសម្រាលកូនទាំងក្នុងនិងក្រៅប្រព័ន្ធ ដោយផ្តល់ជូនចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ មានកម្មករ និយោជិតជាស្ត្រីទៅទទួលសេវាសម្រាលកូន មានចំនួន៤,០៦០នាក់ ដែលសម្រាលបានកូនសរុប៤,០៩២នាក់ (កម្មការីនីសម្រាលកូនភ្លោះពីរ មានចំនួន៣២នាក់ ដែលទទួលបានថវិកាឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលផងដែរ ៕
IMG-20180202-WA0000IMG-20180202-WA0009IMG-20180202-WA0008

IMG-20180202-WA0006

Facebook Comments
Loading...