ភ្នំពេញ: រាជរដ្ឋភិបាលបានប្រកាសនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦បន្តអាណត្តិទី៧នាថ្ងៃទី១កុម្ភៈនៅពហុកីឡដ្ឋាមរតកតេជោនឹងចេញសេចក្ដីសម្រេចចំនួន២ ក្រោមអធិបតី សម្ដេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញចូលរួមក្នុងមហាសន្និបាតនេះ ។
សេចក្ដីសម្រេចចំនួន២នោះគឺការតែងតាំងសមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ ។
នៅក្នុងសេចក្ដីសម្រេចនេះគឺតែងតាំងសម្ដេចពិជ័យសេនាជាប្រធាន លោកអូន ព័ន្ធមុនីរ័ត្នទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអនុប្រធាន , លោកថោង ខុនជាអនុប្រធានអាចិន្ត្រៃយ៍លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា , លោកស្រី ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកសន្តិបណ្ឌិត, នាយឧត្តមសេនីយ៍នេត សាវឿនអគ្គស្នងការនគរបាលជាតិ ,លោកជា បូរ៉ារដ្ឋលេខាធិការក្រសួងទេសចរណ៍, លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីជាអនុប្រធាន ។
ចំនែក លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាអគ្គលេខាធិការ និងអគ្គលេខាធិការរងចំនួន៣រូបទៀតគឺ លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា លោកប៉ូ រតនា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និង លោកខៀវ ឆេននាយករងខុទ្ទកាល័យសម្ដេចពិជ័យសេនា ។
អនុក្រឹត្យស្ដីពីការរៀបចំ និង ប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ ។អនុក្រឹត្យនេះមាន៧ជំពូក និង ១០មាត្រា ។
សម្រាប់ផែនការយុទ្ធសាស្រ្តពិសេសសម្រាប់អាណត្តិទី៧ឆ្នាំ២០១៨-២០២២គឺបន្តកែទម្រង់ស៊ីជម្រៅសហព័ន្ធកីឡាជាតិដែលមានភាពមិនប្រក្រតី មានការអភិវឌ្ឍន៍យឺត និង មានការរាំងស្ទះយន្តការបច្ចេកទេសជំនាញកីឡា ។
ជម្រុញអនុវត្តន៍ផែនការយុទ្ធសាស្រ្តប្ដេជ្ញាលើសន្ទស្សន៍មេដាយដែលបានកំណត់ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩ និង ស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១ និង លើកទី៣២ឆ្នាំ២០២៣នៅព្រះរាជាណាចក្រកម្ពុជា ។