ការប្រកួតប្រដាល់ម៉ារ៉ាតុងលើសង្វៀនគោជល់របស់CNC ដណ្តើមប្រាក់៤លានរៀន

0
10406

ភ្នំពេញ: ឡុង សំណាងក្លិបសាលវ័ន្ដកីឡាត្រូវប្រជែងជាមួយថៃ Phit Noy Dourngchai Pror លើសង្វៀនគោជល់របស់CNC ដើម្បីប្រកួតប្រដាល់ម៉ារ៉ាតុងប្រជែងដណ្ដើមប្រាក់លានចំនួន៤.០០០.០០០រៀល និងចំនួន ២.០០០.០០០រៀល ។នេះជាការប្រកួតក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។

ឡុង សំណាងដែលមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥១ដង ចាញ់៨ដងស្មើពិន្ទុ១ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១២ដងនោះត្រូវជួបជាមួយអ្នកប្រដាល់ថៃPhit Noy Dourngchai Pror ។

អ្នកប្រដាល់ថៃPhit Noy Dourngchai Pror គេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ដែរ ។ គេមានប្រវត្តិប្រកួតចំនួន៧៤ដង ឈ្នះ៥៦ដង ចាញ់១២ដងស្មើពិន្ទុ៦ដង និង វាគូប្រកួតឲ្យសន្លប់បានចំនួន១០ដង ។

Long-Samnang-Phit-Noy [800x600]

ចំណែកឯ អ្នកប្រដាល់កម្ពុជាវេង សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃ Maisut Pele Buriram ។

ចំពោះវេង សុភ័ក្រ្តដែលមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៨ដង ចាញ់៨ដងស្មើពិន្ទុ១ដង និង វាយគូប្រកួតឲ្យសន្លប់បាន១០ដងនោះត្រូវជួបជាមួយអ្នកប្រដាល់ថៃMaisut Pele Buriram ។

អ្នកប្រដាល់ថៃ Maisut Pele Buriram មានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦២ដង ចាញ់១៩ដងស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បាន១៣ដង ។

ការប្រកួតនេះនៅជុំទី១មានតែ៣ទឹកប៉ុណ្ណោះ ។ អ្នកចាញ់នៅជុំទី១គឺចប់ ឯ អ្នកឈ្នះគឺបន្តប្រកួតគ្នានៅជុំទី២ដែលមាន៥ទឹកដោយមួយទឹកមាន២នាទី ។ ជុំទី២ដែលជាជុំចុងក្រោយអ្នកឈ្នះបាន៤.០០០.០០០រៀល ឯ អ្នកចាញ់បាន២.០០០.០០០រៀល ។នរណាជាម្ចាស់លុយរង្វាន់នេះ ?

Veng-Sopheak-Maisut [800x600]

Facebook Comments
Loading...