ពត៍មានបន្ថែម ៖ បាញ់ប្រហារយ៉ាងសាហាវមកលើជនរងគ្រោះបណ្តាលអោយស្លាប់០៣នាក់នៅតំបន់អូរហ៊ុច

0
22380

ខេត្តមណ្ឌលគិរី៖ សកម្មភាពបាញ់ប្រហារយ៉ាងសាហាវមកលើជនរងគ្រោះ០៣នាក់បណ្តាលអោយស្លាប់០២នាក់នៅកន្លែងកើតហេតុ ហើយម្នាក់ទៀតត្រូវបានស្លាប់នៅពេៀបញ្ជូនជិតដល់មន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ។ បើតាមប្រភពព័ត៍មានដែលបង្ហើបអោយដឹងថា ជនរងគ្រោះទាំង០៣នាក់បានចុះល្បាតនៅតាមខ្សែក្រវាតព្រំដែនចំនុចអូរហ៊ុច ដើម្បីចុះត្រួតពិនិត្យក្រែងមានបទល្មើសព្រៃឈើ
កើតឡើង ។

ប្រភពដដែលបានបង្ហើមបន្ថែមថា មុនពេលកើតហេតុ ក្រុមជនរងគ្រោះបានចាប់រណាយន្ត ដែលឈ្មួញជនជាតិវៀតណាមចូលលួចមកកាប់បំផ្លាញព្រៃក្នុងតំបន់នោះ  បន្ទាប់មកក្រុមជនរងគ្រោះបានលើករណាយន្តមកដាក់លើដាក់លើម៉ូតូយកមករក្សាទុកនៅស្នាការ តែត្រូវជនជាតិវៀតណាមទាំងនោះតេទូរស័ព្ទប្រាប់បក្សពួកពូនស្ទាក់វាយប្រហារតែម្តង។

ប្រភពដដែលបានបន្ថែមទៀតថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ជិត៤រសៀលថ្ងៃទី៣០ខែមកឆ្នាំ២០១៨នេះ នៅលើដងផ្លូវកងវិស្វកកម្មឈូសឆាយតាមខ្សែបន្ទាត់ព្រំដែនតំបន់អូរហ៊ុច ស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ជនរងគ្រោះទាំង៣នាក់ទីឈ្មោះ ថុល ខ្នា ភេទប្រុស ខាងបុគ្គលិករបស់អង្គWCS ទី២ឈ្មោះ តើន សុខណៃ ភេទប្រុសជាមន្រ្តីឧទ្យាននុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទី៣ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕ ដោយ(មនោរម្យ)

WhatsApp Image 2018-01-30 at 10.44.33 PM

WhatsApp Image 2018-01-30 at 10.44.34 PM(1)

WhatsApp Image 2018-01-30 at 10.44.34 PM

WhatsApp Image 2018-01-30 at 10.44.35 PM

WhatsApp Image 2018-01-30 at 10.44.36 PM

Facebook Comments
Loading...