ប្រទេសបារាំងនៅតែប្រឈមមុខខ្ពស់ទៅនឹងការវាយប្រហារភេរវកម្ម

0
19395

តាមទីភ្នាក់ងារសារព៍ត៌មានRTរបស់រុស្សីបានផ្សាយនៅព្រឹកថ្ងៃទី២៤ខែមករានេះថា ការគម្រាមវាយប្រ ហារនៃអំពើភេរវកម្មនៅក្នុងប្រទេសបារាំងនៅតែស្ថិតនៅក្នុងកម្រឹតខ្ពស់នៅឡើយទេ។

image

សុភាចារបុរសបារាំងម្នាក់បាននិយាយថា ពីមុននេះការគម្រាមវាយប្រហារណាមួយគឺចេញមកពីខាងក្រៅប្រទេស ប៉ុន្តែពេលនេះគឺ ឬសគល់នៃបញ្ហាបានកើតឡើងពីក្នុងប្រទេសផ្តាល់តែម្តងហើយដែលអាចវាយប្រហារយើងបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងទាំងអស់។

លោកFrancoir Molins សុភាចារបុរសបារាំងរូបនេះបាននិយាយទៀតថា នេះគឺដោយសារតែយុទ្ធសាស្ត្ររបស់ពួកISISនៅក្នុងប្រទេសស៊ីរីនិងប្រទសអ៊ីរ៉ាក់។ ពួកគេបានណែនាំសកម្មជនប្រយុទ្ធរបស់ពួកគេឲ្យធ្វើការប្រយុទ្ធនៅនឹងកន្លែង។ មិនចាំបាច់ទៅប្រយុទ្ធនៅទីកន្លែងដទៃទេ។ ពួកគេបានណែនាំទៀតថា៖សូមវាយប្រហារនៅលើទឹកដីដែលកន្លែងដែលអ្នកឯងកំពង់រស់នៅគឺគ្រប់គ្រាន់ហើយ៕

Facebook Comments
Loading...