កាលពីសប្តាហ៍មុននេះមានករណីគួរឲ្យហួសចិត្តមួយបានកើតឡើងនៅឯស្រុកកញ្ជ្រៀចខេត្តព្រៃវែងគឺ អ្នកកម្លោះជើងល្អម្នាក់ឈ្មោះជឿន ចាន់សេង បានលបឡើងបន្លំខ្លួនធ្វើជាកូនកម្លោះលួចផ្សំដំណេកជាមួយ កូនក្រមុំនៅក្នុងបន្ទប់យ៉ាងរំភើយហើយដេកលង់លក់ទល់ភ្លឺ ដូចនាងនេះជាកម្មសិទ្ធរបស់ឯងបេះបិទ។ ឯកូនកម្លោះមែនទែនស្រវឹងលង់លក់ទន់កល្ងៀកនៅឯក្រោមផ្ទះអត់បានដឹងថាមានរឿងអ្វីកំពុងកើតឡើងនៅក្នុងបន្ទប់ផ្សំដំណេករបស់ខ្លួនសោះឡើយ។
កម្លោះកំហូចនេះត្រូវបានចាប់ខ្លួននៅពេលភ្លឺ ក្នុងពេលដែលនារីជាកូនក្រមុំស្រែកឆោឡោឡើង ព្រោះពេលដែលបើកភ្នែកឡើងអ្នកដែលបានផ្សំដំណេកជាមួយនាងពីយប់មិញដលទៅ៣ដងនោះមិនមែនជាស្វាម៉ីថ្មីថ្មោងរបស់នាងនោះទេ។
រឿងនេះបានបង្ករឲ្យមានការជជែកគ្នាយ៉ាងខ្លាំងនៅតាមតុកាហ្វេពិសេសក្នុងបណ្តាញអ្នកលេងហ្វេសប៊ុកនៅកម្ពុជា ដោយមានការសន្និដ្ឋានតាមតែការយល់រៀងៗខ្លួន។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺរឿងនេះត្រូវបានកាសែតមួយដ៏ល្បីនៅក្នុងប្រទេសអង់គ្លេសឈ្មោះDaily Mailយកទៅចុះផ្សាយយ៉ាងគគ្រឺកគគ្រេងនៅក្នុង ប្រទេសគេដែរ។ពិតជាល្បីមែន……