ព្យុះដ៏ត្រជាក់ និងកំណាចបំផុតបាននិងកំពុងវាយប្រហារទូទាំងអឺរ៉ុបប៉ែកខាងលិចបណ្តាលឲ្យមនុស្សស្លាប់អស់៣នាក់។ ប្រជាជនរាប់ម៉ឺននាក់បានរងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ចរន្តអគ្គិសនី ឯជើងយន្តហោះជាច្រើនត្រូវបានលប់ចោល។
នៅលើឆ្នេរBasqueភាគខាងជើងប្រទេសអេស្ប៉ាញមានមនុស្ស ២នាក់ត្រូវរលកទឹកបក់បោកយកទៅ។ ចំណែកនៅឯភ្នំAlpsប្រទេសបារាំងវិញក៏មានមនុស្សស្លាបអស់ម្នាក់ដែរ។ នេះក៏ជាលើកដំបូងដែរដែលអាជ្ញាធរប្រទេសហូឡង់សម្រេចបិទការធ្វើដំណើរតាមផ្លូវទឹកមួយ រយៈ ប៉ុន្តែបន្តិចក្រោយមកក៏បើកឡើងវិញ។
កម្លាំងខ្យល់បក់បោកក្នុងល្បឿន១១០គីឡូម៉ែត្រក្នុង១ម៉ោង បានកើតមានឡើងនៅព្រលានយន្តហោះអាំស្ទែរដាំបង្ខំឲ្យមានការលប់ចោលជើងហោះហើររាប់រយ។ នៅប្រទេសបារាំងតួEiffelបានបិទមួយរយៈដោយសារខ្យល់បោកខ្លាំងពេក។ នៅប្រទេសស្វីសកម្លាំងខ្យ ល់បានបក់បោកទៅលើរថភ្លើងមួយគ្រឿងធ្វើឲ្យរត់ធ្លាក់ផ្លូវបណ្តាលឲ្យមនុស្ស៨នាក់ររបួស៕
Facebook Comments
Loading...