បាតុកម្មនៅអ៊ីរ៉ង់់កាន់តែក្តៅគគុកហើយ

0
29483

មានសេចក្តីរាយការណ៍ថាក្រុមបាតុករនៅក្នុងទីក្រុងតេអេរ៉ង់នេះប្រទេសអ៊ីរ៉ង់បានឈានមកដល់ថ្ងៃទី៦ហើយបើទោះបីចាមានសេចក្តីថ្លែងការណ៍ពីលោកប្រធានាធិបតីRouhaniដែលបានអះអាងថា៖ គ្មានអ្វីជាបញ្ហាទេសម្រាប់ភាពរំជើបរំជួលនេះ។

Image result for Iran unrest: New protests as Rouhani plays down violence

ពួកបាតុករប្រឆាំងរដ្ឋាភិបាលបាន ចេញមកដើរពេញទីក្រុងនិងបានដុតរថយន្តឆេះសន្ធោរសន្ធៅ ហើយប៉ូលីសបាននិយាយថា មន្ត្រីមានសមត្ថកិច្ចម្នាក់បានស្លាប់នៅក្នុងហេតុការណ៍នោះ។លោកប្រធានាធិបតីអ៊ីរ៉ង់បានប្រ កាសថា៖វាគ្រាន់តែជាព្រឹត្តិការណ៍ធម្មតា គ្មានអ្វីជាការគម្រាមកំហែងនោះទេ។ ប៉ុន្តែលោកបាន ចេញបញ្ជាឲ្យបង្ក្រាបជាបន្ទាន់នៅសកម្មភាពទាំងឡាយដែលស្ថិតនៅក្រៅច្បាប់។

សហរដ្ឋអាមេរិកបានប្រកាសគាំទ្រហ្វូងបាតុករទាំងនោះហើយ។ ដំបូងឡើយបាតុកម្មនេះកើតឡើងនៅក្នុងទីក្រុងMashhadតវ៉ាទៅនឹងទំនិញឡើងថ្លៃ និងអំពើពុករលួយ ប៉ុន្តែពេលនេះបានបង្កើតឲ្យ មានអារម្មណ៍ខឹងនិងស្អប់រដ្ឋាភិបាលក្នុងទូទាំងប្រទេសតែម្តង៕

 

Facebook Comments
Loading...