កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះបានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរក្នុងខេត្តកំពង់ឆ្នាំងក៍ដូចជានៅតាមបណ្តាលខេត្តផ្សេងៗក្នុងប្រទេសកម្ពុជាមេត្តាស្រឡាញអាយុជីវិតនិងប្រុងប្រយត្ន័ជានិច្ចចំពោះគ្រោះថ្នាក់ចរាចរណ៍ ។
យោងតាមរបាយការណ៍របស់ការរិយាលយ័ចរាចរណ៍ផ្លូវគោគខេត្តបានអោយដឹងថាគិតពីថ្ងៃទី១១វិច្ឆិការរហូតដល់ថ្ងៃទី១០ធ្នូ២០១៧ករណីគ្រោះថ្នាក់ចរាចរណ៍កើតមាន១៣លើ៦លើកបណ្តាលអោយមនុស្សស្លាប់៦លើ១នាក់របួសរួម២៦លើ១២ធ្ងន់១៥លើ៦នាក់របួសស្រាល១១លើ៦នាក់ លើផ្លូវជាតិលេខ៥ចំនួន៩លើកផ្លូវក្រាលកៅស៊ូក្នុងខេត្ត៤លើក ស្រុកកំពង់ត្រឡាច៤ករណី ក្រុងកំបង់ឆ្នាំង២ករណី ស្រុករលាប្អៀរ៧ករណី រងការខូចខាត១៦លើ៤គ្រឿងធ្ងន់១០គ្រឿងលើម៉ូតូ៩គ្រឿងលើ៨គ្រឿងធ្ងន់៤លើគ្រឿង ។ មូលហេតុបណ្តាលមកពីបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ កត្តាអាកាស់ធាតុ មេឃភ្លៀង បើកបរក្នុងល្បឿនលឿន មិនគោរពសិទ្ធអធិភាព បើកបរក្នុងស្ថានភាពស្រវឹង ។
អភិបាលខេត្តកំពង់ឆ្នាំងលោកឈួចន្ទ័ឌឿននៅក្នុងការបើកយុទ្ធនាការលើកទី៤ស្តីពីការពាក់មួកការពារសុវត្ថភាពនៅក្នុងក្រុងកំពង់ឆ្នាំងមុនថ្ងៃបុណ្យឆ្លងឆ្នាំសកល់ថ្ងៃទី៣១ធ្នុ២០១៧បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យាន្តយន្តនិងម្ចាស់ទោចក្រយាន្តយន្តត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាក្នុងពេលធ្វើដំណើរនៅលើដងផ្លូវដោយបង្កើនការប្រុងប្រយត្ន័អោយបានជាទីបំផុតដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍អោយនៅកំរិតទាប់បំផុត ។
ការអំពាវនាវរបស់អាជ្ញាធខេត្តកំពង់់ឆ្នាំងនាពេលនេះ ខណះដែលអត្រាគ្រោះថ្នាក់នៅតែបន្តកើតឡើងនៅគ្រប់ទិសទីទូទាំងប្រទេសបណ្តាលអោយមនុស្សស្លាប់និងរបួសជាច្រើនដែលទាំងអស់នេះវាជាក្តីយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ។
លោកបានបញ្ជាក់ទៀតថាយុទ្ធនាការដែលធ្វើឡើងនាពេលនេះ គឺដើម្បីបំផុសអោយមានការចូលរួមពីប្រជាពលរដ្ឋនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានិងដើម្បីអោយប្រជាពលរដ្ឋយល់ដឹងអំពីសារប្រយោជន៍នៃការពាក់មួកការពាសុវត្ថភាពក្នុងពេលធ្វើដំណើរ ។ លោកបានបញ្ជាក់ទៀតថាអត្រាគ្រោះថ្នាកចរាចរណ៍លើផ្លូវនៅតែបន្តកើតឡើងគួអោយកត់សំគាល់ហើយក្នុងនោះ៧៧%គឺជាទោចក្រយានយន្តហើយក្នុងចំណោមនេះគឺមាន៦៧%ជាអ្នកដែលបើកដោយមិនមានពាក់មួកការពារសុវត្ថភាព ។
ទីប្រឹលក្សាសម្តេចក្រឡាហោម សខេង និងជាប្រធានមន្ទីសាធារណះការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងលោក កែវពៅ បានប្រាប់អោយដឹងថានេះគឺជាលើកទី៤ហើយនៃយុទ្ធនាការពាក់មួកការពារសុវត្ថភាពនាពេលនេះបានបំពាក់ដល់បងប្អូនប្រជាពលរដ្ឋដែលមិនបានពាក់មួកការពារសុវត្ថភាក្នុងការថ្វើដំណើរក្នុងថ្ងៃនេះចំនួន៥០មួកក្រៅពីពាក់ំួកការពារសុវត្ថភាពមន្ត្រីជមនាញនៃមន្ទីសាធារណះការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានធ្វើការចែកជូននូវសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ខិតបណ្ណ័អប់រុំ ស្តីពីចរាចរណ៍និងបិទចំណាំងផ្លាតដល់យានយន្តនិងទោចក្រយានយន្តជាច្រើនផងដែរ ។ គួបញ្ជាក់ផងដែរថាយុទ្ធនាការនេះនិងធ្វើជាបន្តបន្ទាប់ទាំងនៅក្នុងក្រុងកំពង់ឆ្នាំងនិងនៅតាមបណ្តាស្រុកមួយចំនួនទៀតផងដែរ ៕ ដោយ៖ ជាវុត្ថា