កីឡាករ កែវ សុខផេង ក្លាយជាកីឡាករទី២របស់កម្ពុជា ដែលផ្លាស់ទៅលេងអោយក្លឹបកំពូលម៉ាឡេស៊ី

0
30055

ខ្សែបម្រើប្រយុទ្ធជម្រើសជាតិកម្ពុជា កែវ សុខផេង បានចុះកុងត្រាលេងឱ្យក្លឹប PKNP FC ដែលទើបមានឱកាសលេងនៅលីគកំពូលម៉ាឡេស៊ី រយៈពេល១រដូវកាល។

កែវ សុខផេង បានបញ្ជាក់ប្រាប់ថា រូបគេបានទទួលបានប្រាក់ខែសមរម្យ មិនតែប៉ុណ្ណោះគេទទួលបានរថយន្ត១គ្រឿងសម្រាប់ធ្វើដំណើរ និងមានផ្ទះ១ខ្នងសម្រាប់ស្នាក់នៅ។ អ្វីដែលពិសេសលេខ១០ដែលរូបគេពាក់ឲ្យជម្រើសជាតិកម្ពុជាកន្លងមក ក៏ទទួលបានលេខ១០នៅក្លឹប PKNP FC ដែរ។  រូបគេនឹងចេញទៅលេងក្លឹបថ្មីនេះខែមករា ឆ្នាំ២០១៨ខាងមុខ៕

Image may contain: 1 person, smiling

Facebook Comments
Loading...