សត្វអង្កត់ខ្មៅចំនួន០៣ក្បាល ញាស់នៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព

0
31625

ខេត្តព្រះវិហារ – បន្ទាប់ពីទទួលបានការការពារ ពីសំណាក់សមាជិកសហគមន៍ អស់រយៈពេល០៥សប្តាហ៍ កូនសត្វអង្កត់ ខ្មៅចំនួន០៣ក្បាលបានញាស់នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នៃតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ដែលផ្តល់ជាក្តីសង្ឃឹមដល់ អនាគតនៃការអភិរក្សប្រភេទសត្វដ៏កម្រមួយនេះ។

24774725_1746936568652249_265782910076548476_n

#អង្កត់ខ្មៅ (#ឬដំបងក្រញូង) គឺជាសត្វស្លាបដ៏កម្រមួយប្រភេទនៅក្នុង តំបន់អាស៊ី និងស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទ ជិតរងគ្រោះជាសាកល។ តាមការប៉ាន់ប្រមាណ អង្កត់ខ្មៅនៅលើសាកល លោកមានចំនួនចន្លោះ ១៥.០០០ក្បាល ទៅ ៣៥.០០០ក្បាល ហើយ ភាគច្រើននៃចំនួនទាំងអស់នោះមានរស់នៅក្នុងប្រទេសអូស្ត្រាលី។ សត្វអង្កត់ខ្មៅចំនួនតិចជាង១០គូរប៉ុណ្ណោះ កំពុងរស់នៅក្នុងកម្ពុជា ដែលជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគេតែងតែ អង្កេតឃើញមានវត្តមានសត្វស្លាបដ៏កម្រមួយនេះ។

លោក យឿន យឺប ដែលជាអ្នករកឃើញសំបុក ហើយត្រូវបានអង្គការ WCS ជួលឲ្យយាមសំបុកសត្វអង្កត់ខ្មៅនេះ បាននិយាយថា៖ “ខ្ញុំពិត ជាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញកូនសត្វអង្កត់ខ្មៅទាំង០៣ក្បាលនេះ ពីព្រោះពួកវាគឺជាប្រភេទសត្វស្លាបកម្រ ហើយយើងមិនសូវប្រទៈ ឃើញពួកវានៅក្នុងព្រៃឡើយ។ ខ្ញុំបានសម្រេចការងារយាមសំបុកនេះ ហើយសង្ឃឹមថាអ្នកផ្សេងទៀតនឹងជួយអភិរក្សពួកវាឲ្យនៅគង់វង្ស។”

កម្មវិធីការពារសំបុកសត្វស្លាបនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេស កម្ពុជា ត្រូវបានរៀបបង្កើតឡើងដើម្បីទប់ស្កាត់ការប្រមូលយកពង និង កូនសត្វស្លាបសំខាន់ៗ។ តាមរយៈកម្មវិធីនេះ ប្រជាជនរស់នៅក្នុង ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វគូលែន ព្រហ្មទេពដែល ជាធ្លាប់តែប្រមូលយកពងកូនសត្វស្លាប ទទួលបានប្រាក់លើកទឹកចិត្ត ប្រសិនបើពួកគាត់ចូលរួមថែរក្សា និងការពារសំបុកពងកូនរបស់ សត្វស្លាបសំខាន់ៗរហូតដល់កូនវាញាស់ និងហើរចេញពីសំបុក។

លោក រស់ វ៉ាន់ ប្រធានក្រុមស្រាវជ្រាវប្រចាំដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព នៃក្រសួងបរិស្ថាន និងអង្គការ WCS បាននិយាយថា៖ “អង្កត់ខ្មៅគឺជាប្រភេទដ៏កម្រនៅក្នុងប្រទេសកម្ពុជា។ ពួកវាមាន រប៉ាយនៅច្រើនទីកន្លែង ប៉ុន្តែចំនួនរបស់ពួកវាមានតិចតួចណាស់។ ប្រសិនបើយើងមិនអភិរក្ស ពួកវានឹងផុតពូជនៅក្នុងពេលខាងមុខដ៏ខ្លី។”

តំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា រួមមានដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ដែនជម្រកសត្វព្រៃ ឆែប និងដែនជម្រកសត្វព្រៃព្រះរកា។ អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន បង់ប្រាក់ឲ្យសមាជិក សហគមន៍ដើម្បីការពារសំបុកសត្វស្លាបសំខាន់ៗដែលងាយរងការគំរាម កំហែងពីការប្រមូលយកពងកូន និងសត្វដ៏ទៃស៊ីពងវាជាអាហារ។ តាមរយៈកម្មវិធីនេះ ប្រជាសហគមន៍ដែលធ្លាប់តែប្រមូលយកពងកូន សត្វស្លាប បានក្លាយខ្លួនទៅជាអ្នកថែរក្សា និងការពារសត្វស្លាបដ៏ស្រស់ ស្អាតទាំងអស់នោះវិញ ដូចជាសត្វអង្កត់ខ្មៅនេះជាដើម។

ប្រភព Facebook ៖ WCS Cambodia

24909774_1746936565318916_3207852755430735774_n

24991285_1746936571985582_225461593125397528_n

Facebook Comments
Loading...