ពោធិសាត់៖ បុរសជនជាតិវៀតណាមម្នាក់បានរងរបួសធ្ងន់នៅក្នុងការបាញ់ប្រហារពីខ្មាន់កាំភ្លើង៤គ្រប់ ។ ហេតុការបាញ់ប្រហារនេះបណ្តាលអោយមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១និង១២នាទីថ្ងៃទី៤ធ្នូ២០១៧ស្ថិតនៅចំណុចភូមិកោះក្អែកឃុំរាំងទិលស្រុកកណ្តៀងខេត្តពោធិសាត់ ។
យោងតាមប្រភពពតរ័មានបឋម១បានបង្ហើបអោយដឹងថានៅមុនពេលកើតហេតុមានខាងអង្គការមានគ្នា៤នាក់មធ្យោបាយថ្វើដំណើរដោយការណូមួយគ្រឿងបានចុះធ្វើការបង្ក្រាបបទល្មើសនេសាទទំនងផ្តើមចេញជាទំណាស់ពាក្យសម្តីនិយាយគ្នាមិនត្រូវហើយកើតមានការតវ៉ានិងប្រតាយប្រតបទើបបានឈានដល់ការផ្ទុះអាវុធ៤គ្រាប់ប្រភេទអាវុធAK47ខណះអ្នកបាញប្រហារជាមន្ត្រីអង្គការបណ្តាលអោយខាងជនជាតិវៀតណាមរងរបួសធ្ងន់ផងដែរ ។
ក្រោយពេលកើតហេតុជនបង្កដែលមានគ្នា៤នាក់បានបើកការណូតគេចខ្លួនបាត់តែម្តងដោយឡែកជនរងគ្រោះមិនត្រូវបានគេអោយដឹងអត្តសញ្ញាណនោះឡើយក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកតាមការណូត បញ្ជូនទៅសង្ក្រោះបន្ទាន់នៅមន្ទីបេទ្យបង្អែកខេត្តពោធិសាត់ផងដែរ ។ អធិការនគបាលស្រុកកណ្តៀងលោក លៀងសេងហ៊ីម បានអោយដឹងតាមរយះទូរសព្ទ័នៅវេលាម៉ោង៣និង៤៩នាទីថ្ងៃទី០៤ធ្នូ២០១៧នេះថាពាក់ពន្ធ័ករណីបាញ់ប្រហារនេះលោកមិនបានដឹងថាផ្តើមឡើងពីទំនាស់អ្វីនោះឡើយតែលោកបានបញ្ជូនមន្ត្រីរបស់លោកអោយចុះទៅធ្វើការពិនិត្យហើយនៅមិនទាន់ដឹងថាយ៉ាងណានោះឡើយ ។
ពាក់ពន្ធ័ករណីខាងលើនេះសមត្ថកិច្ចនគបាលខេត្តពោធិសាត់បាននិងកំពង់ស្រាវជ្រាវស្វែងរកជនដៃដល់ក្នុងការបាញ់ប្រហារខាងលើនេះផងដែរ។ នៅរសៀលថ្ងៃដដែលនេះផងដែរក្រោយពីទទួលបានដំណឹងនិងមានការសហការជិតស្និតសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំស្នាក់ការB06ប្រចាំមការឃុំផាត់សណ្តាយបានចុះប្រតិបត្តការណ៍តាមសេចក្តីរាយការភ្លាមបានរកឃើញកាណូស្មាច១គ្រឿងមានម៉ាស៊ីម៉ាកហាយឡែនឌរ័ឯកសន្និដ្ឋានយោធា២កំប្លេរនិងស្លាកឈ្មោះអាយកុម២គ្រឿងកាតាបស្ពាយ២អង្រឹង២ស្បែលជើង២គូអាវភ្លៀង១អត្តសញ្ញាណបណ្ណ២បណ្ណប្រើប្រាសអាវុធខ្លីប្រភេទk54រួមនិងឯកសាផ្សេងៗវត្ថុតាងប្រគល់ជូនទៅអធិការនគបាលស្រុកក្រគផងដែ ខណះជនសង្សយ័រត់គេចខ្លួនបាត់ ៕ ដោយ៖ ជាវុត្ថា កំពង់ឆ្នាំង