កុមារីដែលរងគ្រោះដោយសារលាកភ្លើងបានទទួលអំណោយជាថវិការផ្ទាល់ដៃពីសប្បុរសជន

0
15207

កំពង់ឆ្នាំង៖ កុមារីម្នាក់ដែលរងគ្រោះដោយសាររលាកភ្លើងបានទទួលអំណោយមនុស្សធម៍ដោយផ្ទាល់ដៃពីសប្បុរសជនជាថវិការតាមរយះអនុប្រធានមន្ទីសង្គមកិច្ចខេត្ត ។ អំណោយរស់សប្បុរសជនជាថវិការចំនួន៤០ម៉ីនរៀលពីនាយិការក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចលោកជំទាវ វណ្ណលុយ ដែលបានផ្តល់ជូនកុមារីដែលរងគ្រោះដោយសាររលាកភ្លើងនេះបានធ្វើឡើងតាមរយះអនុប្រធានមន្ទីសង្គមកិច្ចខត្តលោក យ៉ង់សៅវុទ្ធី និងប្រធានការិយាលយ័រដ្ឋបាលរបស់មន្ទីសង្គមកិច្ចខេត្តកំពង់ឆ្នាំងលោក ឈាងចន្ធី ។

FB_IMG_1512307709786

ការចុះនាំយកអំណោយជាថវិការរបស់សប្បុរសជនប្រគល់ជូនដោយផ្ទាល់ដៃជនរងគ្រោះខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៣ធ្នូ២០១៧ចុងសប្តារ៍នេះខណះដែលជនរងគ្រោះកំពង់សម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យខេត្តពោធិសាត់ ។ អនុប្រធានមន្ទីសង្គមកិច្ចខេត្តកំពង់ឆ្នាំងបានលើកឡើងថាអំណោយដែលជាថវិការរបស់អគ្គនាយិការក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចរបស់លោកជំទាវ វណ្ណលុយ ដែលបានផ្តល់ជូនតាមរយះលោកនាំយកមកប្រគល់ជូននៅពេលនេះត្បិតតែតិចតូចក៍ពិតមែនតែវាជាសណ្តានចិត្តសប្បុរសធម៍និងបានជួយសម្រួលដល់ការលំបាករបស់ជនរងគ្រោះបានមួយគ្រាផងដែ ។

សូមបញ្ជាក់ផងដែរថាកុមារីរងគ្រោះដោយសារលាកភ្លើងខាងលើនេះឈ្មោះ ចិនជឿន អាយុ៥ឆ្នាំមានឪពុកឈ្មោះ ព្រឿងណុនអាយុ៥៥ឆ្នាំម្តាយឈ្មោះណែមអិតអាយុ៣៧ឆ្នាំមានកូន៦នាក់ក្នុងបន្ទុកនិងមានទីលំនៅក្នុងភូមិដូនម៉ៅ ឃុំចោងម៉ោងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ កុមារីរងគ្រោះដោយសារលាក់ភ្លើងនេះតាំងពីឆ្នាំ២០១៦ ក្រោយពេលកើតហេតុឪពុកនិងម្តាយក្មេងរងគ្រោះបាននាំយកទៅធ្វើការព្យាបាលភ្លាមៗនៅមន្ទីពេទ្យឯក្រុងភ្នំពេញជារបួសហើយតែនៅមានសំឡាកហើយបច្ចុប្បន៍កំពង់សម្រាកព្យាបាននៅក្នុងមន្ទីពេទ្យបង្អែកខេត្តពោធិសាត់ផងដែរ ។

ឪពុកម្តាយក្មេងស្រីរងគ្រោះបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់អគ្គនាយិការក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចខណះដែលលោកជំទាវតែងតែបានជួយឧបត្ថមជាអំណោយដល់ជនរងគ្រោះគ្រប់ស្ថានភាពខ្វះខាតមិនថាតែក្រុមគ្រួសារបស់គាត់នោះឡើយនិងសុំអោយលោកជំទាវបានជួបនៅសេចក្តីសុខទទួលនៅជយ័ជំនះគ្រប់ភារកិច្ចនិងរកសីមានបានផងដែរ ៕ ដោយ៖ ជាវុត្ថា កំពង់ឆ្នាំង 

FB_IMG_1512312528326

FB_IMG_1512312503523

FB_IMG_1512312471980

FB_IMG_1512307718990

Facebook Comments
Loading...