ព្រះចៅអធិការរងវត្តមួយនៅប្រទេសថៃរត់ចោលវត្តដោយសាររឿងអាស្រូវផ្លូវភេទ

0
10931

តាមកាសែតបាងកកប៉ុស្ត៍ផ្សាយនៅថ្ងៃទី១៥ខែវិច្ឆិកានេះថាដីកាមួយត្រូវបានតុលាកាចេញ ដើម្បីបញ្ជាឲ្យចាប់ខ្លួនព្រះចៅអធិការរងវត្តPhayawantស្ថិតក្នុងស្រុកមួង នៃប្រទេសថៃដោយ ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទជាមួយក្មេងប្រុស២នាក់ដែលមិនទាន់គ្រប់អាយុនៅឡើយ។ព្រះសង្ឃទុរយសនេះឈ្មោះស៊ីនវ៉ាងសូរ បានគេចខ្លួនបាត់ពីវត្តមុនពេលដែលប៉ូលីសយកដីកា ចាប់ខ្លួនទៅដល់វត្តបន្តិច។ព្រះសង្ឃ២អង្គផ្សេងទៀតក៏មានការទាក់ទិននឹងរឿងនេះដែរ ដែលនាំឲ្យពួកគេបាត់ភាពបរិសុទ្ធជាព្រះសង្ឃហើយត្រូវបានប៉ូលីសនាំខ្លួនទៅសាកសួរ។ក្មេង ប្រុសទាំង២នាក់នោះដែលបច្ចុប្បន្នម្នាក់មានអាយុ១៩ឆ្នាំនិងម្នាក់ទៀតមានអាយុ១៥ឆ្នាំបាននិយាយថា៖ កាលពីពួកគេមានអាយុ១៣ឆ្នាំលោកសង្ឃទាំង៣អង្គនេះដែលស្គាល់គ្នាតាមហ្វេស ប៊ុកបានទាក់ទងជាមួយខ្លួននាំយកទៅដេកជាមួយបាន៤ទៅ៥ដងដែរដោយឲ្យលុយចាយក្រោយពេលដែលរួមរក្សរួចហើយ។គួរបញ្ជាក់ថាក្មេងប្រុសទាំង២រូបនេះគឺជាបងប្អូបបង្កើតនឹងគ្នា៕

image

image

Facebook Comments
Loading...