សភាពការណ៍នៅហ្សីមបាវ៉េកាន់តែធ្ងន់ធ្ងរហើយ

0
18410

កងទ័ពត្រូវបានដាក់ពង្រាយនៅក្នុងទូទាំងរដ្ឋធានីហារេរ៉ានៃប្រទេសហ្សីមបាវ៉េនិងបានកាន់កាប់ស្ថានីយ៍វិទ្យុរដ្ឋនៅព្រឹកថ្ងៃពុធនេះបន្ទាប់ពីលោកប្រធានាធិបតីវ័យ៩៣ឆ្នាំ រូប៊ើត មូហ្កាបេបានចោទប្រកាន់ លោកអគ្គមេបញ្ជាការកងទ័ពថាជាជនក្បត់ជាតិ។តាមព៍តមានរ៉យទ័របានឲ្យដឹងថា ក្រោយរយៈពេល២៤ម៉ោងដែលលោកChiwenga អគ្គមេបញ្ជាការកងទ័ពគម្រាមលូកដៃអន្តរាគមន៍ដើម្បីបញ្ឍប់ការរុះរើ និងការដកតំណែងមន្ត្រីនៅក្នុងគណបក្សកាន់អំណាចដែលលោកមូហ្កាបេកំពុងតែធ្វើនោះ កងទ័ពត្រូវបានដាក់ពង្រាយនៅតាមផ្លូវសំខាន់ៗទូទាំងទីក្រុង។គេសង្ស័យថាប្រទេសនេះកំពុងប្រឈមមុខនឹងការ ធ្វើរដ្ឋប្រហារមួយហើយ បើទោះបីជាមេទ័ពដែលកាន់ជើងលោកមូហ្កាបេបានបដិសេធន៍ក៏ដោយ៕

image

Facebook Comments
Loading...