កឹម មនោវិទ្យាសុំឲ្យអាមេរិកជួយផង

0
18553

នៅពេលដែលឃើញរូបថតសម្តេចហ៊ុន សែនចាប់ដៃគ្នាជាមួយលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ត្រូវគេបង្ហោះពេញបណ្តាញសង្គមដោយទឹកមុខញញឹមញញែមរកគ្នាយ៉ាងផ្អែមល្ហែម និងនៅសល់ពេល តែប៉ុន្មានថ្ងៃទៀតCNRPអាចនឹងត្រូវរំលាយនោះ កញ្ញាកឹមមនោវិទ្យាកូនស្រីបង្កើតរបស់លោក កឹម សុខាបានអំពាវនាវឲ្យអាមេរិ កជួយទប់ផងដើម្បីកុំឲ្យមានការរំលាយគណបក្សនឲ្យសោះ។ កឹម មនោវិទ្យាបាននិយាយប្រាប់ទីភ្នាក់ងារសារព៍តមានAPថា៖មេដឹកនាំកម្ពុជាសម្តេចហ៊ុន សែនកំពុងបំផ្លាញចល នាប្រឆាំងនៅក្នុងប្រទេសកម្ពុជា។

នាងបាននិយាយនៅថ្ងៃទី១៣វិច្ឆិកានេះថា៖លោកហ៊ុន សែនកំពុងតែ គឹតថាពិភពលោកមិនបានចាប់អារម្មណ៍អំពីរឿងនេះទេដោយនាងបានអំពាវនាវជាថ្មីទៀតឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រឆាំងមន្ត្រីកម្ពជាដើម្បីជួយទប់ស្កាត់កុំឲ្យមានការរំលាយគណបក្សប្រឆាំងមួយនេះ ចោល។បច្ចុប្បន្ននេះមាសមាជិកCNRP២០នាក់ក្នុងចំណោម៥៥នាក់បានរត់ភៀសខ្លួនទៅក្រៅប្រទេស ក្រោយពីមានការចាប់ខ្លួនលោកកឹម សុខា។

ប៉ុន្តែលោកផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា៖យើងមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា កឹម សុខាបម្រើនយោបាយជនបរទេស ជាជនក្បត់ជាតិ ហើយវីដអូឃ្លីបរបស់គាត់គឺបានបង្ហាញឲ្យឃើញច្បាស់គ្រប់គ្រាន់ហើយ៕

4D6E61B9-DF33-4A54-B48E-5D5F062CF2D7_cx0_cy6_cw0_w1023_r1_s

Facebook Comments
Loading...