ឯកឧត្តមហ៊ុនម៉ានិត ចុះសាកសួសុខទុកនិងចែកជូនអាវរងារដល់កងទព័នៅទូទាំងយោធភូមិភាគពិសេស

0
14724

កំពង់ឆ្នាំង៖ អាវរងារចំនួន៣៤៧៧អាវដែលជារបស់សម្តេចអគ្គសេនាបតីតេជោហ៊ុនសែនត្រូវបាននាំយកមកចែកជូនដោយផ្ទាល់ដៃពីអគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្មនៃក្រសួងការពាជាតិឯកឧត្តមឧត្តមសេនីយ៍ឯក(ហ៊ុនម៉ានិត)ដល់កងយោធពលខេមរភូមិន្ទដែលចំណុះអោយយោធភូមិភាគពិសេសទាំងអស់ដែលកំពង់បំពេញភារកិច្ចឈជើងការពារនៅតាមបណ្តាតំបន់ភូមិសាស្ត្រផ្សេងៗ ។ ពីធីនេះធ្វើឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្មក្រសួងការពារជាតិឯកឧត្តមនាយឧត្តមសេនីយ៍ឯក(ហ៊ុនម៉ានិត)អមដំណើរដោយអស់លោកនាយទាហានជាន់ខ្ពស់នៃក្រសួងការពារជាតិ  ។

FB_IMG_1509272819428

ដំណើរចុះសាកសួសុខទុកនិងនាំយកអាវរងារមកចែកជូនដល់កងយោធពលខេមរភូមិថ្ងៃនេះធ្វើឡើងនៅថ្ងៃទី២៩តុលា២០១៧នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំង ។ មានប្រសាសន៍ក្នុងឧិកាស់ចុះសាកសួសុខទុកនៅថ្ងៃនេះប្រធានអគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្មក្រសួងការពារជាតិឯកឧត្តមនាយឧត្តមសេនីយ៍ឯក(ហ៊ុនម៉ានិត)បានពាំនាំផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិតព្រិត្តបណ្ឌិតប៊ុនរានីហ៊ុនសែនដែលលោកទាំងទ្វេកន្លងមកទោះបីជាកាលះទេសះប្រទេសជាតិស្ថិតក្នុងសន្តិភាពឬក៍ស្ថិតក្នុងសង្គ្រាមយ៉ាងណាក៍ដោយលោកតែងតែគិតគូអំពីសុខទុកនិងជីវភាពរសនៅរបស់កងទព័ជានិច្ចមិនថាសមរភូមិមុខឬសមរភូមិក្រោយនោះឡើយ ។ អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្មក្រសួងការពាជាតិឯកឧត្តមនាយឧត្តមសេនីយ៍ឯក(ហ៊ុនម៉ានិត)បានលើកឡើងនិងវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការកងទព័នៅតាមបណ្តាអង្គភាពនិមួយៗដែលបានចេញញត្តិថ្កោលទោសចំពោះទង្វើក្បត់ជាតិរបស់អ្នកនយោបាយដែលប៉ងផ្តួលរុំលំរាជរដ្ឋាភិបាលស្របច្បាប់ដើម្បីបំពេញមហិតានយោបាយរបស់ខ្លួន ។ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក(ហ៊ុនម៉ានិត)បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងអផិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ(ហ៊ុនសែន)ជានាយករដ្ឋមន្ត្រីដែលបានទាមទាដោយធ្វើយ៉ាងណាអោយកងទព័ទាំងអស់រួមសាមគ្គីគ្នាថែរក្សាអោយបាននូវសមិទ្ធផលទាំងអស់នេះដោយមិនត្រូវអោយជនបះបោណាមកធ្វើការបំផ្លាញនោះឡើយព្រោះថាសុខសន្តិភាពដែលកំពង់មានវត្តមាននៅកម្ពុជានេះគឺបានមកដោយលំបាកនិងមានសារះសំខាន់ខ្លាំងណាស់សម្រាប់ជាតិនិងប្រជាជន ។

អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវនិងចារកម្មឯកឧត្តមនាយឧត្តមសេនីយ៍ឯក(ហ៊ុនម៉ានិត)បានធ្វើការអំពាវនាវដល់កងទព័ទាំងអស់ត្រូវរួមគ្នាការពារសុខសន្តិភាពនិងស្ថេរភាពក្នុងសង្គមដើម្បីផ្តល់ឧិកាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្តទៀតនិងបានថ្លែងអំណគុណដល់បងប្អូនកងទព័ទាំងអស់ដែលបានប្តេជ្ញាខ្ពស់ក្នុងកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់និងប្រឆាំងដាច់ខាតជាមួយទង្វើក្បត់ទាំងឡាយណាដែលបាននាំមកនូវការផ្តួលរុំលំរាជរដ្ឋាភិបាលនិងសុខសន្តិភាពស្ថេរភាពរបស់ប្រទេសជាតិនិងសេចក្តីសុខរបស់ប្រជាជន ។ ក្នុងនោះផងដែរមេបញ្ជាការរងយោធភូមិពិសេសឯកឧត្តមនាយឧត្តសេនីយ៍ទោ(សោមសុវណ្ណ)តំណាងអោយនាយទាហាននាយទាហារងពលទាហាននាយអាវុធហត្ថនាយអាវុធហត្ថរងនិងនាយនគបាលទាំងអស់បានប្តេជ្ញាចិត្តគាំទ្រគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលជានិច្ចនិងប្តេជ្ញាការពារជាតិសាសនាព្រះមហាក្សត្រនិងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រ័កម្ពុជានិងគាំទ្របេក្ខភាពសម្តេចហ៊ុនសែជានាយករដ្ឋមន្ត្រីគ្រប់ៗអណត្តិដើម្បីដឹកនាំប្រទេសប្រកបដោយសុខសន្តិភាបនិងមានការអភិវឌ្ឍន៍លើគ្រប់វិសយ័ ៕ជា វុត្ថា កំពង់ឆ្នាំងថ្ងៃទី២៩តុលា២០១៧

 

FB_IMG_1509273054380

FB_IMG_1509273067763

FB_IMG_1509273080515

FB_IMG_1509273130726

FB_IMG_1509273140007

Facebook Comments
Loading...