ប្រធានាធិបតីរបស់រុស្ស៊ី គឺលោកវ្ល៉ាឌីមៀរពូទីន គឺជាមនុស្សនយោបាយម្នាក់ដែលមិនងាយបង្ហាញស្នាមញញឹមចេញមកក្រៅឡើយ។ ប៉ុន្តែមានរដ្ឋមន្រ្តីរបស់លោកម្នាក់ឈ្មោះ Alexander Tkachev’s បានធ្វើអោយលោក ពូទីន អស់សំណើចយ៉ាងខ្លាំងរហូតយកដៃខ្ទប់មុខរបស់គាត់តែម្តង។
មូលហេតុដែលនាំអោយលោក ពូទីន ទ្រាំមិនអស់សំណើចមិនបាននោះគឺ លោករដ្ឋមន្រ្តី Alexander Tkachev’s មានផែនការចង់នាំចេញសាច់ជ្រូកទៅកាន់ប្រទេសចិន ,ប្រទេសកូរ៉េ-ជប៉ុន, ប្រទេសឥណ្ឌូណេស៊ី ។
ក្រោយលោករដ្ឋមន្រ្តី Tkachev’s និយាយចប់ភ្លាមៗនោះ លោកពូទីន ក៏បាននិយាយទៅកាន់លោក Tkachev’s ថា “ឥណ្ឌូណេស៊ីជាប្រទេសកាន់សាសនាឥស្លាម ពួកគេមិនហូបស៊ីសាច់ជ្រូកទេ”។ បន្ទាប់មកលោក ពូទីន ក៏អស់សំណើច។
ប្រទេសឥណ្ឌូណេស៊ីមានអ្នកកាន់សាសនាឥស្លាមដ៏ច្រើនជាងគេបំផុត ក្នុងចំណោមអ្នកកាន់សាសនាឥស្លាម 225លាននាក់ជុំវិញពិភពលោក៕
Facebook Comments
Loading...