ប្រជាពលរដ្ឋដែលមានសំណង់មិនរៀបរយនៅលើផ្លូវ១៥១ បានផ្លាស់ទីលំនៅទៅកន្លែងថ្មីកំពង់រស់នៅយ៉ាងសុខសាន្ត និងសប្បាយរីករាយ

0
230

ភ្នំពេញ ៖ សំណង់មិនរៀបរយនៅលើផ្លូវ១៥១ គឺមានសោភ័ណ្ណភាពខុសគ្នា ពីទីលំនៅស្របច្បាប់ដែលសាលារាជធានីបានរៀបចំជូន ដែលមកដល់ពេលនេះប្រជាពលរដ្ឋដែលព្រមទទួលយកដីគោលនយោបាយពីសាលារាជធានីភ្នំពេញ មានចំនួនច្រើនបានផ្លាស់ទីលំនៅទៅនៅកន្លែងថ្មីមានប័ណ្ណកម្មសិទ្ធកាន់កាប់ស្របច្បាប់យ៉ាងសុខសាន្ត និងសប្បាយរីករាយ។

លោក ស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា មកដល់បច្ចប្បន្ននេះ មានប្រជាពលរដ្ឋជាច្រើនបានយល់ដឹងនិងឯកភាពទទួលយកដីគោលនយោបាយរបស់សាលារាជធានីភ្នំពេញ និងបានចាកចេញពីទីតាំងចាស់ ចូលទៅកាន់កាប់លើទីតាំងដីថ្មីដោយក្តីសប្បាយរីករាយ ព្រោះមានប័ណ្ណកម្មសិទ្ធកាន់កាប់ស្របច្បាប់អាចយកទៅដាក់ធានាគារ យកលុយមកប្រកបរបររកស៊ីបាន មិនដូចនៅកន្លែងចាស់នោះឡើយ។

លោកប្រធានភូមិបាលក៍សូមអំពាវនាវអោយប្រជាពលរដ្ឋមួយចំនួនតូចពិចារណាឡើងវិញ កុំជឿលើការញុះញ៉ុងរបស់គេ ដែលនាំអោយខាតបង់ពេលវេលានិងផលប្រយោជន៍របស់បងប្អូនតែប៉ុណ្ណោះ គួរយកតម្រាប់តាមប្រជាពលរដ្ឋដែលបានឯកភាពជាច្រើនមកហើយនេះ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលមករស់នៅលើដីគោលនយោបាយខាងលើ ទាំងអស់គឺមិនឯកោនោះទេ ឯកឧត្តមឃួង ស្រេង និងរូបលោកតាមជួយជានិច្ច ហើយរាល់បញ្ហាដែលបងប្អូនមានការពឹងពាក់ បើលោកអាចជួយបានលោកនិងជួយភ្លាមៗតែម្តង គឺលោកស្ម័គ្រចិត្តនៅបម្រើបងប្អូនប្រជាពលរដ្ឋជានិច្ច៕

Facebook Comments
Loading...