លោក សុខ សម្បត្តិ ! មន្ត្រីទាំងអស់ ត្រូវធ្វើខ្លួនថ្ងៃនេះឲ្យល្អជាងថ្ងៃពីម្សិល ហើយថ្ងៃស្អែកត្រូវឲ្យល្អជាងថ្ងៃនេះ ដោយត្រូវសហការ និងសាមគ្គីគ្នាឲ្យបានល្អ

0
569

ភ្នំពេញ ៖ មន្ត្រីគ្រប់ការិយាល័យ គ្រប់ផ្នែកទាំងអស់ ត្រូវធ្វើខ្លួនថ្ងៃនេះឲ្យល្អជាងថ្ងៃពីម្សិល ហើយថ្ងៃស្អែកត្រូវឲ្យល្អជាងថ្ងៃនេះ ដោយចាប់យកឱកាសអភិវឌ្ឍន៍ខ្លួនឯងដើម្បីឲ្យជីវិតយើងមានភាពល្អប្រសើរ ហើយមន្ត្រីទាំងអស់ត្រូវសហការគ្នា សាមគ្គីគ្នា ទុកចិត្តគ្នា ជឿជាក់លើគ្នា ប្រាស្រ័យទាក់ទងគ្នាជួយគ្នាទៅវិញទៅមក ត្រូវគោ​រព​ឲ្យបានខ្ជាប់ខ្ជួននៅ​វិន័យសេ​ចក្តីថ្លៃថ្នូ ព្រោះយើងជាមន្ត្រីថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលផ្តល់តួនាទីឲ្យដើម្បីបានបម្រើជាតិ និងបម្រើប្រជាពលរដ្ឋ។

កន្លងមកមានការអនុគ្រោះច្រើនពីថ្នាក់លើ តែយ៉ាងណាមន្ត្រីរបស់យើងមាន​ស្មា​រតី​ទទួល​ខុស​ត្រូវ​ខ្ពស់​​ទាំង​អស់​គ្នាហើយ ហើយយើងបន្តខិតខំឲ្យបានល្អបន្ថែមទៀតដើម្បីកេរ្តិ៍ឈ្មោះខណ្ឌបឹងកេងកងរបស់យើង។ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌបឹងកេងកង ក្នុងពិធី «សំណេះសំណាលជាមួយមន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខណ្ឌបឹងកេងកង » ដែលមានការចូលរួមពី រជុំជីវភាពមន្ត្រី នៃរដ្ឋបាលខណ្ឌបឹងកេងកង ដែលមានការចូលរួមពី គណៈអភិបាល គណៈនាយក លោក-លោកស្រី ប្រធានការិយាល័យទាំង១១ (មន្រ្តីការិយាល័យទាំង១១)និងលោកប្រធានផ្សារទាំង២(មន្ត្រីផ្សារទាំង០២) និងមន្ត្រីជាប់កិច្ចសន្យាផងដែរ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោកអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ទៀតថា មន្ត្រីទាំងអស់មានកាតព្វកិច្ចជួយមើលទាំងអស់គ្នាក្នុងក្របខណ្ឌរដ្ឋបាលរបស់យើង ហើយបើការរស់នៅ និងកន្លែងការងាររបស់យើងមានសុជីវធម៍ល្អ និងសីលធម៍ល្អហើយនោះគឺបានបានលើកមុខមាត់គ្រួសារ និងប្រទេសជាតិ មួយកម្រិតថែមទៀត។

លោកបញ្ជាក់ថា លោកចង់ឃើញបងប្អូនមានអនាគត់ មិនត្រូវគិតខ្លីនោះទេ គឺមានគំនិតត្រូវដោះស្រាយគ្របើបញ្ហា អស់អ្វីអស់ចុះសូមកុំអស់សង្ឃឹម ត្រូវធ្វើខ្លួនឲ្យមានតម្លៃប្រឹងរៀនទាន់នៅក្មេង បើមន្ត្រីយើងណាម្នាក់ចង់បង្កើននៃចំណេះដឹងបន្ថែម មកប្រាប់លោក លោកនិងអនុញ្ញាតនៃពេលវេលាចុងម៉ោងឲ្យមន្ត្រីនោះទៅសិក្សាចុះ។

ជាចុងក្រោយលោកសុខ សម្បត្តិ ផ្តាំផ្ញើរដល់មន្ត្រីទាំងអស់ត្រូវសម្រេចឲ្យបាននួវការងារដែលថ្នាក់លើដាក់អោយ ហើយមិនត្រូវប៉ែងជើងគ្នា ប៉ះដៃយកដៃ ប៉ះជើងយកជើងនោះទេ ត្រូវកែលំអគ្នា ដោយអ្នកចេះច្រើនត្រូវបង្រៀនអ្នកចេះតិច ខ្មែរស្រលាញ់ខ្មែរដែលរស់នៅក្នុងដំបូលសុខសន្តិភាពជាមួយគ្នា៕

Facebook Comments
Loading...