ក្រុមសារព័ត៌មាន ពិធីករ ពិធីការនី វិទ្យុ និងឌីជេ ជួបគ្នាប្រចាំឆ្នាំ និងយកថវិកាដែលប្រមូលបាន ជួយដល់ គ្លីនិកទន្លេ

0
313

ភ្នំពេញ ៖ ដើម្បីគៀងគរ ប្រមែប្រមូល ថវិកា ជួយដល់ គ្លីនិកទន្លេ ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យព្យាបាល ដោយមិនយកកំរ៉ៃ លើអ្នកជំងឺ លើផ្ទៃទឹកជុំវិញបឹងទន្លេសាប មានស្នាក់ការក្រុមទី៦ ភូមិសាលាកន្សែង​ ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាញក្រុមអ្នក សារព័ត៌មាន ពិធីករ ពិធីការនី វិទ្យុ និងឌីជេ បានជួបទទួលទានបាយសាមគ្គី ជុំគ្នា ប្រចាំឆ្នាំ ក្នុងការផ្លាសប្តូរមតិយោបល់ និងនាំយកថវិកា យកទៅទ្រទ្រង់ ដល់ក្រុមគ្រូពេទ្យ នៃគ្លីនិកទន្លេនេះ។ ការជួបជុំ នេះ នឹងធ្វើឡើង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅទីតាំង ប៊ូហ្វេស្តេយ៍សិន ព្រីមៀម បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នករៀបចំកម្មវិធីនេះឡើង បានឲ្យដឹងថា កម្មវិធី DJ party ជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើង ដោយក្រុមពិធីករ និងDj មួយក្រុមតូច បង្កើតក្នុងគោលបំណងធំៗ ចំនួន៤៖

១៖ ចង់ឲ្យមានការជួបជុំ ញ្ញុំាអីរួមគ្នា បង្កើតមិត្តភាពឲ្យកាន់តែមានភាពស្និតស្នាលគ្នាទៅវិញទៅមក។

២៖ ផ្លាសប្តូរបទពិសោធន៍គ្នាទៅវិញទៅមក អំពីអាជីពការងារ។

៣៖ ប្រមូលផ្តុំពិធីករ និង DJ ឲ្យក្លាយជាសមាគមន៍មួយ ដែលអាចជួយគ្នាទៅវិញទៅមក ក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា។

៤៖ ដើម្បីរៃអង្គាសប្រាក់សំរាប់ជួយដល់កុមាកំព្រា ចាស់ជរាគ្មានទីពឹង និងជួយដល់មន្ទីរពេទ្យ មួយចំនួនផ្សេងទៀតផងដែរ។ ហើយក្នុងឆ្នាំនេះ ថវិកាដែលទទួលបានពីកម្មវិធី គឺយកទៅជួយដល់ គ្លីនិកទន្លេ។

សូមបញ្ជាក់ផងដែរថា គ្លីនិក ទន្លេ ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យ ព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលឺផ្ទៃទន្លេសាប មានសមាជិកពេទ្យ១៨នាក់ ដោយក្នុងមួយឆ្នាំ មានអ្នកជំងឺប្រមាណ២៥.៣០៥នាក់ កុមារ១១.៦៩២ ទទួលបានការព្យាបាល។

សូមបញ្ជាក់ផងដែរថា ការជួបជុំនេះ ដោយប្រមូលផ្តុំ ក្រុម DJs VJ MC តាមក្លឹបនានា រួមទាំងនៅវិទ្យុ និងទូរទស្សន៍ រួមទាំងតារាសំដែង តារាចម្រៀង ជាច្រើននាក់ ក្នុងកម្ពុជា ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ ដែលមានរៀងៗ ចែករំលែកឲ្យគ្នា ទៅវិញទៅមក និងបង្កើនទំនាក់ទំនងល្អ រវាងគ្នា និងគ្នា ជាពិសេសប្រមូលថវិកា ចូលរួមជួយការងារសង្គម។ កម្មវិធីនេះ ចាប់ផ្តើមដំបូង តាំងពីឆ្នាំ២០១៥ និងមានសមាជិកត្រឹមតែ៧០នាក់ប៉ុណ្ណោះ ចូលរួមក្រោយពីការបង្កើតឡើង ក្នុងឆ្នាំ២០១៥ រួចមក កម្មវិធីនេះហាក់ដូច ទទួលបានភាព ជោគជ័យយ៉ាងខ្លាំង តាមរយៈការផ្សារភ្ជាប់មិត្តវាង DJ ក្លឹប និង DJ ក្លឹប ពិធីករវិទ្យុ និងពិធីករវិទ្យុ ក៏ដូចជា DJ ក្លឹប និង ពិធីករវិទ្យុ ក្នុងនោះដែរ ក៏មានមិត្តសិល្បករចូលរួមផងដែរ៕

Facebook Comments
Loading...