បងប្អូននៅ ខេត្តមណ្ឌលគិរី រតនគិរី និងព្រះវិហារ សូមប្រុងប្រយ័ត្នអាកាសធាតុនឹង ចុះត្រជាក់ចាប់ពី១៦-១៨អង្សាសេ ចាប់ពីថ្ងៃ១៥-២០មករា

0
242

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ខេត្ត៣របស់កម្ពុជារួមមាន ៖ មណ្ឌលគិរី រតនគិរី និងព្រះវិហារអាកាសធាតុនឹង ចុះត្រជាក់នៅពេលព្រឹកពី១៦-១៨អង្សាសេ ចាប់ពីថ្ងៃ១៥-២០មករា ។

បើតាមសេចក្តីជូនដំណឹង របស់ក្រសួង ស្តីពីអាកាសធាតុនៅកម្ពុជា នាថ្ងៃ១៥ មករា កម្ពុជានឹងចុះត្រជាក់ពី ១៦ទៅ២៥អង្សាសេ ក្នុងចន្លោះថ្ងៃទី១៥-២០ មករា ។

ដោយក្នុងនោះ តំបន់វាលទំនាប មានសីតុណ្ហភាព អប្បបរមា២១-២៣អង្សាសេ ។ សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ១៦-២២អង្សាសេ “ខេត្តមណ្ឌលគិរី រតនគិរី និងព្រះវិហារ អាកាសធាតុត្រជាក់ នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាព អប្បបរមាពី១៦-១៨អង្សាសេ” ។

ដោយឡែក តំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាព អប្បបរមាពី២៣-២៥អង្សាសេ៕

 

Facebook Comments
Loading...