លោក សុខ សម្បត្តិ បញ្ជាឲ្យឃាត់រថយន្តដឹកទំនិញសំពីងសំពោង មកពីតាមបណ្តាខេត្តចូលមកក្នុងក្រុង យកមកការអប់រំណែនាំ

0
320

ភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកងបានបញ្ជាដល់កម្លាំងសមត្ថកិច្ចឱ្យមានការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់នូវរថយន្ត រ៉ឺម៉កដឹកទំនិញសំពីងសំពោងដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវ ដូចនេះកាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចខណ្ឌបឹងកេងកងបានពួនស្ទាក់ឃាត់រថយន្តចំនួន៣គ្រឿងដែលដឹកទំនិញសំពីងសំពោងខុសបច្ចេកទេសក្នុងការដឹកជញ្ជូន មកពីតាមបណ្តាខេត្តចូលមករាជធានីយកមកអប់រំណែនាំ(កិច្ចសន្យា)និងឲ្យយករថយន្តយកមកផ្ទេរអ៊ីវ៉ាន់ចេញកុំឲ្យសំពីងសំពោង រួចទើបឲ្យត្រឡប់ទៅវិញ។

លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា គណះបញ្ជាការឯកភាពខណ្ឌនឹងបន្តការអនុវត្តឱ្យដូចភ្លៀងរលឹមដើម្បីទប់ស្កាត់បញ្ហានេះមិនឱ្យកើតមានតទៅទៀត។

ជាមួយនឹងសកម្មភាពពេលនេះលោកអភិបាលខណ្ឌ សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួននិងជាប់ជាប្រចាំដើម្បីការពារអាយុជីវិតយើង អាយុជីវិតគ្រួសារយើងនិងអាយុជីវិតអ្នកដទៃ៕

Facebook Comments
Loading...