ខេត្តប៉ៃលិន ៖ កម្លាំងនគរបាលប៉ុស្តិ៍ឃុំស្ទឹងកាច់ សហការជាមួយកម្លាំងជំនាញផ្នែកអន្តោប្រវេសន៍អធិការដ្ឋាននគរបាលស្រុកសាលាក្រៅនិងកម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី ជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់នៅសារធាតុញៀនខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់ នៅចំណុចក្បែរក្លឹប អេចកាណៃ កាលពីរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
វត្ថុតាងប្រមូលបានមាន ៖ ម្សៅសថ្លាដែលសង្ស័យជាសារធាតុញៀន ចំនួន ២៤កញ្ចប់តូច(ទម្ងន់២០.៩២ក្រាម ថ្នាំសុទ្ធ)។ កាំភ្លើងខ្លីចំនួនមួយដើមម៉ាក BLOY មួយដើម (កាំភ្លើងកែច្នៃ) បង់ចំនួន ១ និងគ្រាប់ចំនួន ៨គ្រាប់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕