ក្រសួងមហាផ្ទៃបដិសេធការចុះផ្សាយព័ត៌មានរបស់ The Cambodia Daily

0
247

ភ្នំពេញ ៖ តាមរយៈលិខិតរបស់ខ្លួន អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា ថ្មីៗនេះ សារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោម ចំណងជើងថា មន្ត្រីទម្លាយថា បក្សប្រជា ជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិ ការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ ហើយមានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហា ផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត…។

អ្នកនាំពាក្យអះអាងថា ការចុះផ្សាយរបស់ សារព័ត៌មានអនឡាញនោះ មានចរិតញុះ ញង់ បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល និងព្យាយាមបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុង ដោយប៉ុនប៉ងបង្កើតឱ្យមានការសង្ស័យ និងការថ្នាំងថ្នាក់មកលើថ្នាក់ដឹក នាំក្រសួងមហាផ្ទៃ និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច..៕

Facebook Comments
Loading...