ប្រជាពលរដ្ឋរងចាំមើលថាតើសមត្តកិច្ចអាចបង្ក្រាបក្រុមអាឆើតជើងខ្លាំងកាងល្បែង វាយអ្នកសារព័ត៌មានបានដែរឬយ៉ាងណា

0
255

ភ្នំពេញ ៖ ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា នាពេលបច្ចប្បន្ននេះនៅរាឃធានីភ្នំពេញ នរណាមិនស្គាល់អាឆើតជើងខ្លាំងកាងបនល្បែង ដូចជាមិនស្គាល់លោកផ្កាយមួយដ៏មានឥទ្ធិពលម្នាក់ និងជាជំនួយការអគ្គស្នងការរងនគរបាលជាតិមួយរូប ពោលគឺទីតាំងល្បែងក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចនៅតាមខណ្ឌមិនហ៊ានបង្កាបនោះទេ។

ប្រភពបានឲ្យដឹងទៀតថា ទីតាំងល្បែងដែលអាឆើតកាង គឺមានដាក់ទាំងឆ្កែថែមទៀតផងសម្រាប់ការពារអ្នកដែលមកពីខាងក្រៅ និងពង្រាយកូនចៅឃ្លាំមើល នៅពេលមានមនុស្សចម្លែក គឺក្រុមអាឆើតរករឿងហើយ។ តួយ៉ាងដូចជាករណីក្រុមជើងកាងល្បែងស៊ីសងខុសច្បាប់ដែលកាងដោយអាឆើត គឺបានព្រួតគ្នាវ៉ៃអ្នកសារព័ត៌មាននៅពេលដែលចចុះទៅយកព័ត៌មាននៅកន្លែងវាកាងក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ហើយមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ក្រុមជើងកាងអស់ទាំងនោះយកមកចាត់ការតាមច្បាប់នៅឡើយទេ។ ប៉ុន្តែអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថា កំពុងស្រាវ​ជ្រាវ។

ប្រជាពលរដ្ឋរងចាំមើលថាតើសមត្តកិច្ចអាចបង្ក្រាបក្រុមអាឆើតជើងខ្លាំងកាងល្បែង ក្នុងរាជធានីបានដែរឬយ៉ាងណា?៕

Facebook Comments
Loading...