ប្រជាពលរដ្ឋដែលមានផ្ទះមិនរៀបរយនៅតាមបណ្តោយផ្លូវ១៥១ក្នុងភូមិសំរោងត្បូង កំពង់បង្កឲ្យមានភាពអនាធិបតេយ្យ ក្នុងមូលដ្ឋាន

0
1158

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានផ្ទះមិនរៀបរយនៅតាមបណ្តោយផ្លូវ១៥១ ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ កំពង់បង្កឲ្យមានភាពអនាធិបតេយ្យ ក្នុងមូលដ្ឋានដោយបានចេញតវ៉ាបិតផ្លូវជាហូហែកន្លងមក ដោយដឹងថាខ្លួនឯងកំពង់រស់នៅលើដីចំណីផ្លូវ និងជាប់ដីអនុក្រិដក៍ដោយ ហើយកន្លងមកថ្មីៗនេះបានប្រមូលផ្តុំគ្នាហៅការសែតជាមួយវិទ្យុVOA(ឡាយវីឌីអូរ)ចុះផ្សាយយ៉ាងគឃ្លើនទៀតផង។

ទាក់ទងនិងករណីនេះលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា អាជ្ញាធរទាំងថ្នាក់រាជធានី និងថ្នាក់ខណ្ឌបានហៅតំណាងប្រជាពលរដ្ឋមកជួបនិងសម្របសម្រួលជាច្រើនលើកច្រើនសារមកហើយ ដោយអាជ្ញាធរបានជម្រាបដល់ពួកគាត់ថា ដីដែលពួកគាត់រស់នៅសព្វថ្ងៃជាដីជាប់ចំណីផ្លូវ និងជាប់ដីអនុក្រិដ ហើយអាជ្ញាធរបានផ្លាស់ប្តូរចែកដីឲ្យពួកគាត់ទៅរស់នៅដីដែលស្របច្បាប់ នៅក្បែរនោះដែរគឺក្នុងភូមិសំរោងត្បូង តែពួកគាត់មិនព្រមហើយនៅតែតវ៉ាជារៀងរហូតមក។

លោកបន្តថា កាលពីថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ​២០២២នេះ រដ្ឋបាលខណ្ឌព្រែកព្នៅ បានអញ្ជើញតំណាងប្រជាពលរដ្ឋចំនួន១០នាក់ រស់នៅលើចំណីផ្លូវ១៥១ (បឹងតាមោក) ប្រជុំការងារមួយចំនួនពាក់ព័ន្ធ ក្នុងនោះប្រជាពលរដ្ឋបានស្នើសុំធ្វើសៀវភៅស្នាក់នៅ និងប័ណ្ណកម្មសិទ្ធស្របច្បាប់ តែលោកឈិន គឹមធុយ អធិការនគរបាលខណ្ឌ បានប្រាប់ពួកគាត់ថា បើបងប្អូនដែលមានទីលំនៅមិនរៀបរយ គឺសមត្ថកិច្ចមិចអាចធ្វើសៀវភៅស្នាក់នៅជូនបានទេ តែបើបងប្អូនប្តូរទីលំនៅទៅរស់នៅដីដែលស្របច្បាប់ទើបសមត្ថកិច្ចធ្វើជូនបាន។

លោកបន្តទៀតថា ក្នុងជំនួបនោះរដ្ឋបាលខណ្ឌបានសំណូមពរឲ្យតំណាងប្រជាពលរដ្ឋទៅជួបផ្ទាល់ជាមួយឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប៉ុន្តែពួកគាត់មិនព្រមទៅជួបឡើយ ហើយនៅថ្ងៃទី២៣មិថុនា បែរជាប្រជាពលរដ្ឋចំនួនប្រមានជាង៦០នាក់ ប្រមូលផ្តុំគ្នាធ្វើសន្និសិទ្ធការសែតជាមួយវិទ្យុVOA(ឡាយវីឌីអូរ) ចង់បានដីដែលរស់នៅបច្ចប្បន្នធ្វើប័ណ្ណកម្មសិទ្ធស្របច្បាប់ ដែល​​រំលោភ​បំពាន​ទៅ​នឹង​ អនុ​ក្រឹ​ត​របស់​រាជរដ្ឋាភិបាល យ៉ាងគឃ្លើនទៅវិញ។

លោកបញ្ជាក់ថា ការងារនេះយើងមិនបញ្ឈប់ឡើយ ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងជាម៉ែជាឪគឺយើងនៅតែសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ហើយលោកក៍បានសូំណូមពរឲ្យប្រជាពលរដ្ឋនៅឲ្យស្ងៀមសិន កុំធ្វើអ្វីផ្តេសផ្តាស កុំឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរជាងនេះទៀត។ លោកបញ្ជាក់បន្ថែមថា ការស្នើរសុំរបស់បងប្អូនប្រជាពលរដ្ឋទាំងនេះ លោកនិងរាយការជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដើម្បីលោកមានចំណាត់ការណាសមរម្យដែលអាចទទួលយកបានទាំងអស់គ្នា។

គួរបញ្ជាក់ថា តំណាងប្រជាពលរដ្ឋចំនួន១០នាក់ ដែលមកប្រជុំនៅសាលាខណ្ឌកាលពីពេលថ្មីៗមកនេះបានលើកឡើងថា ពួកគាត់សុខចិត្តរស់នៅលើដីបច្ចប្បន្ន ហើយមិនទទួលយកការដោះស្រាយដោះដូដី និងមិនទៅជួបជាមួយឯកឧត្តមអភីបាលរាជធានីនោះទេ៕

Facebook Comments
Loading...